កីឡាអន្តរជាតិ
អន្តរជាតិ
ពានរង្វាន់ FIFA Club World Cup នឹងប្រកួតឡើងវិញ នៅអេមីរ៉ាតអារ៉ាប់រួម នាដើមឆ្នាំ ២០២២
22, Oct 2021 , 8:29 am        
រូបភាព
ការប្រកួតដណ្ដើមពានរង្វាន់ FIFA Club World Cup នឹងប្រកួតឡើងវិញ នៅអេមីរ៉ាតអារ៉ាប់រួម នាខែកម្ភៈ ឆ្នាំ ២០២២ ។ នេះបើតាមសម្តីលោក Gianni Infantino ប្រធាន FIFA ដែលមិនទាន់កំណត់កាលវិភាគប្រកួតឡើយ។



ការប្រកួតនាខែកុម្ភៈ ឆ្នាំ ២០២២ ខាងមុខ នឹងមានម្ចាស់ជើងឯកនៅតាមទ្វីបទាំង៦ រួមមានម្ចាស់ Champion League 2021 ក្រុមតោខៀវ Chelsea ជាដើម។ 
 
សម្រាប់ក្រុមដែលនឹងត្រូវឡើងមកប្រកួតផ្សេងទៀតរួមមាន៖
ក្រុម Al Ahly មកពីអេហ្ស៊ីបដែលជាម្ចាស់ជើងឯក CAF Champion League 2021។ ក្រុមម្ចាស់ជើងឯកប្រចាំពានរង្វាន់ Africa Cup of Nation នឹងរកឃើញម្ចាស់ជើងឯកនៅថ្ងៃទី៦ ខែកុម្ភៈ។ 

ក្រុម Palmeiras នឹងត្រូវប្រកួតតទល់ជាមួយក្រុម Flamengo សម្រាប់ជើងឯកទ្វីបអាមេរិកនៃពានរង្វាន់ Copa Libertadores។ ម្ចាស់ជើងឯក AFC Champions league 2021 ក្រុមមកពីកូរ៉េខាងត្បូង Ulsan Hyundai។ ចុងក្រោយគឺម្ចាស់ជើងឯក OFC Champions League 2021 ក្រុម Auckland City។
 
ការប្រកួតរវាងម្ចាស់ជើងឯកតាមទ្វីបនីមួយៗនៃពានរង្វាន់ FIFA Club World Cup តែងតែធ្វើឡើងនាខែធ្នូជារៀងរាល់ឆ្នាំ ។ ប៉ុន្តែកាលពីឆ្នាំ ២០២០ ការប្រកួតនេះ ត្រូវបានពន្យាពេល ប្រកួតទៅប្រទេសកាតានាដើមឆ្នាំ ២០២១ វិញ ដោយសារតែវិបត្តិកូវីដ-១៩។ តែក្រោយមកសហព័ន្ធ FIFA ក៏បានសម្រេចលើកពេលប្រកួតទៅឆ្នាំ២០២២នេះវិញ៕

Tag:
 FIFA Club World Cup
© រក្សាសិទ្ធិដោយ thmeythmey.com