កីឡាអន្តរជាតិ
អន្តរជាតិ
Roma ចាញ់ក្រុមមិនសូវល្បី Bodo/Glimt ៦-១ ដែលជាលទ្ធផលអាក្រក់បំផុតក្នុងអាជីពដឹកនាំ Mourinho
22, Oct 2021 , 4:13 pm        
រូបភាព
ក្រុម Roma រងភាពអាម៉ាសយ៉ាងខ្លាំងក្រោយចាញ់ Bodo/Glimt ៦-១ ក្នុងការប្រកួត Europa Conference League នៅរាត្រីថ្ងៃទី២១ ខែតុលា។ នេះក៏ជាបរាជ័យដ៏អាក្រក់ក្នុងអាជីពដឹកនាំរបស់លោក Jose Mourinho ខណៈអ្នកចាត់ការរូបនេះបន្ទោសកូនក្រុមដែលខ្លួនបានជ្រើសរើសពីឈុត B មក។


«វា​ជា​ទំនួល​ខុស​ត្រូវ​របស់​ខ្ញុំ ខ្ញុំ​បាន​ជ្រើសរើស​ប្រើ​កីឡាករ​ទាំង​នេះ»។ ប៉ុន្តែ​ ខ្ញុំ​មិន​អាច​ទប់​ចិត្ត​មិនបន្ទោស​កីឡាករ​ជម្រើសទីពីរ​នេះបាន​ទេ។ លោក Mourinho បានប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​អ៊ីតាលីដូច្នេះ ​បន្ទាប់​ពី​បរាជ័យ​ដ៏​អាក្រក់​បំផុត​ក្នុង​អាជីព​ជា​អ្នក​ចាត់​ការនាការប្រកួតទី​ ១,០០៨។
 
Bodo/Glimt ម្ចាស់ជើងឯកលីគកំពូលន័រវែសរដូវកាលមុន ដែលបង្ហាញខ្លួនក្នុងការប្រកួតអឺរ៉ុបលើកទី១១បានធ្វើឱ្យ Roma ភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយរកបាន៦គ្រាប់ ក្នុងការប្រកួតវគ្គសន្សំពិន្ទុពូល C ពានរង្វាន់លំដាប់ទី៣អឺរ៉ុប។
 
បើទោះ Roma ដាក់សុទ្ធតែកីឡាករឈុត B ប៉ុន្តែបរាជ័យដោយរបូតគ្រាប់បាល់ដ៏ច្រើននេះបានធ្វើឱ្យអ្នកចាត់ការសញ្ជាតិព័រទុយហ្កាល់ខឹងសម្បាយ៉ាងខ្លាំង។
 
លោក Mourinho ប្រាប់​អ្នកយកព័ត៌មានក្រោយចប់ការប្រកួត​ថា​៖ «​ខ្ញុំ​មានចេតនា​ល្អ និង​ផ្តល់​ឱកាស​ដល់ក្រុមយុវជន​ដើម្បីពួកគេអាចបង្ហាញការខិតខំប្រឹងប្រែង និង​ដើម្បីឱ្យកីឡាករសំខានៗបាន​​សម្រាក​​ខ្លះ​។ ប៉ុន្តែ​យើងបាន​ចាញ់​ក្រុម​ដែល​មិនសូវមានឈ្មោះបោះសំឡេងទាំងអាម៉ាស់​។ ខ្ញុំរំពឹងថា នឹងមានលទ្ធផលប្រសើរជាងនេះ ប៉ុន្តែបរាជ័យនេះ បានបន្សល់ទុកស្លាកស្នាមដ៏អាក្រក់សម្រាប់ខ្ញុំ និងក្រុម»។
 
ជ័យជម្នះរបស់ Bodo/Glimt បានធ្វើឱ្យពួកគឡើងឈរកំពូលតារាងពូល C ដោយរកបាន៧ពិន្ទុពីការប្រកួត៣លើក ខណៈ Roma នៅលេខ២មាន៦ពិន្ទុ។ Zorya នៅលេខ៣មាន៣ពិន្ទុ ឯ PFC CSKA-Sofia នៅបាតតារាងមាន១ពិន្ទុ៕
 

Tag:
 Europa Conference League
  Jose Mourinho
© រក្សាសិទ្ធិដោយ thmeythmey.com