ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ជំងឺបាក់ទឹកចិត្ត
22, Oct 2021 , 10:59 pm        
រូបភាព
យើង​ទាំងអស់​គ្នា​ពិតជា​មាន​អារម្មណ៍​ក្រៀមក្រម​ និង​ទន់ខ្សោយ​ពី​មួយ​ពេល​ទៅ​មួយ​ពេល​។​ នេះ​គឺជា​រឿង​ធម្មតា​ទេ​។​ក្នុង​ថ្ងៃ​ធម្មតា​មនុស្ស​មាន​ម្នាក់ៗ​ឆ្លងកាត់​អារម្មណ៍​ជា​ច្រើន​។​តែ​ទោះជា​យ៉ាងណា​ក៏​ដោយ​ ការ​មាន​អារម្មណ៍​ទន់ខ្សោយ​ និង​បាក់ទឹកចិត្ត​គឺ​ពិតជា​មាន​លក្ខណៈ​ខុសៗ​គ្នា​។​ការ​ចាប់ផ្ដើម​មាន​អារម្មណ៍​បាក់ទឹកចិត្ត​គឺ​មិន​ត្រឹមតែ​ដោយសារ​តែ​មាន​អ្វី​ខុសឆ្គង​នៅ​ក្នុ​ជីវិត​នោះ​ទេ​។​វា​គឺ​លើស​ពី​អារម្មណ៍​សោកសៅ​ទៅ​ទៀត​។​មនុស្ស​ផ្សេង​គ្នា​ ពិពណ៌នា​ពី​ជម្ងឺ​បាក់ទឹកចិត្ត​ផ្សេងៗ​គ្នា​ ហើយ​មនុស្ស​ពីរ​នាក់​ពិតប្រាកដ​ណាស់​មាន​អារម្មណ៍​មិន​ដូច​គ្នា​ទេ​។​

 
រោគ​សញ្ញា​នៃ​ជំងឺ​បាក់ទឹកចិត្ត
 
​អារម្មណ៍​ក្រៀមក្រម​ខុស​ប្រក្រតី​
​បាត់បង់​សកម្មភាព​រីករាយ​ដែល​ធ្លាប់តែ​រីករាយ​
​អស់កម្លាំង​
​ការ​មាន​អារម្មណ៍​រសាប់រសល់​
​គ្មាន​អារម្មណ៍​ក្នុង​ខ្លួន​ ឬ​ ស្ពឹក​
​មិន​ចាប់អារម្មណ៍​នឹង​អ្វី​ទាំងអស់​ដោយសារ​តែ​គ្មាន​អ្វី​គួរ​ឲ្យ​អស់សំណើច​
​យំ​ តែ​មិនដឹង​ថា​យំ​ដោយសារ​មូលហេតុ​អ្វី​
​ឈឺក្បាល​ ឬ​ ឈឺពោះ​
​មិន​ញ៉ាំ​អាហារ​ ស្រក​ទំងន់​
​ញ៉ាំ​អាហារ​ច្រើន​ខុស​ពី​ធម្មតា​
​គេង​មិន​លក់​  ឬ​ ក្រក​ពី​ដំណេក​លឿន​
​មិន​ចង់​ធ្វើ​អ្វី​ក្រៅពី​ការ​គេង​
​មួរ​ម៉ៅ​ក្ដៅក្រហាយ​
​ចាប់ផ្ដើម​ប្រើ​ថ្នាំ​ ថែម​ទាំង​គ្រឿង​ស្រវឹង​ ឬ​ ថ្នាំជក់​
​គិតតែ​ពី​រឿង​ស្លាប់​ ឬ​ធ្វើ​អត្តឃាត
តើ​អ្វីខ្លះ​ដែល​បង្ក​ឲ្យ​មាន​ជម្ងឺ​បាក់ទឹកចិត្ត​?​
 
ជម្ងឺ​បាក់ទឹកចិត្ត​អាច​កើតឡើង​ច្រើន​ករណី​៖
 
ពេល​ខ្លះ​ដោយសារ​តែ​មាន​ភាព​លំអៀង​នៅ​ក្នុង​គ្រួសារ​ក៏​អាច​បង្ក​ឲ្យ​មានការ​បាក់​ទឹក​ ចិត្ត​ដែរ​
​ពេល​ខ្លះ​ដោយសារ​តែ​មាន​ហេតុផល​ដូច​ជា​ការ​បែកបាក់​គ្រួសារ​  អំពើ​ជួញដូរ​កុមារ​  មាន​មនុស្ស​សម្លុត​នៅ​សាលារៀន​  ការ​បំពាន​ផ្លូវភេទ​  ការ​បាត់បង់​មិត្ត​ភ័​ក្រ​ ឬ​ សមាជិក​ នៅ​ក្នុ​គ្រួសារ​ បែកបាក់​ទំនាក់ទំនង​  ជំ​លោះ​គ្រួសារ​  និង​មានរឿង​រ៉ាវ​ជា​ច្រើន​ ទៀត​ ដែល​ អាច​កើត​មាន​ស្រ​ដៀង​គ្នា​នេះ​ដែរ​។​
​ស្ត្រី​មួយ​ចំនួន​បាក់ទឹកចិត្ត​នៅ​ពេល​ដែល​មាន​ផ្ទៃពោះ​  ឬ​ បន្ទាប់​ពី​គេ​សម្រាលកូន​ហើយ​ ។​
​ពេល​ខ្លះ​គ្មាន​ហេតុផល​ពិតប្រាកដ​នោះ​ទេ​
​ពេល​ខ្លះ​អាច​ដោយសារ​ខ្វះ​មាន​ជាតិ​គីមី​នៅ​ក្នុង​ខួរក្បាល​។​
ទោះបីជា​មនុស្ស​ម្នាក់ៗ​មានបទពិសោធន៍​ខុសៗ​គ្នា​ក៏​ដោយ​  ក៏​នៅ​តែ​មាន​ភស្ដុ​តាង​បង្ហាញ​ថា​ស្ត្រី​វ័យ​ ក្មេង​គឺ​ទំនងជា​ក្រៀមក្រម​និង​ដកថយ​ ហើយ​មនុស្ស​ប្រុស​វ័យក្មេង​ទំនងជា​ប្រព្រឹត្ត​នូវ​ អំពើ​ដែល​ ចូល​មិន​ចុះ​នៅ​ក្នុង​សង្គម​នៅ​ពេល​ដែល​គេ​បាក់ទឹកចិត្ត​  ដូច​ជា​ចាប់ផ្ដើម​  បង្ក​ភាព​ប្រទូស​សរាយ​  ឬ​ក៏​ការ​ឆក់​ប្លន់​ជាដើម​។​
 
វិធី​ក្នុង​ការ​ដោះស្រាយ​ការ​បាក់ទឹកចិត្ត
 
តើ​អ្នក​ត្រូវ​គ្រប់គ្រង​ការ​បាក់ទឹកចិត្ត​ដោយ​ដូច​ម្ដេច​?​ ចូរ​ពិនិត្យ​មើ​លម​ធ្យោ​បាន​ខាងក្រោម​នេះ​ដែល​នឹង​អាច​ជួយ​អ្នក​បាន​ខ្លះ​។​
 
ជជែក​ជាមួយ​មិត្ត​ភ័​ក្រ​ ឬ​មនុស្ស​ដែល​អ្នក​ទុកចិត្ត​បំផុត​
​ការពិគ្រោះ​យោបល់​អាច​ជួយ​ឲ្យ​អ្នក​យល់​ដឹង​ពី​ជំងឺ​បាក់ទឹកចិត្ត​ និង​ដំណោះស្រាយ​ដែល​អ្នក​ត្រូវ​តែ​អនុវត្ត​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ទាំងនោះ​។​
​ការ​សិក្សា​ស្រាវជ្រាវ​មួយ​ចំនួន​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​អាហារ​ដែល​អ្នក​បរិភោគ​អាច​ ប៉ះពាល់​ដល់​អារម្មណ៍​របស់​អ្នក​។​
​លំ​ហាត់ប្រាណ​  ការ​សិក្សា​បាន​បង្ហាញ​ឲ្យ​ដឹង​ថា​បន្ទាប់​ពី​ការ​ហាត់ប្រាណ​រយៈពេល​៣០​នាទី​ មនុស្ស​តែងតែ​ទទួល​បាន​អារម្មណ៍ល្អ​កើនឡើង​។​
​ព្យាយាម​សំរាក​ឲ្យ​បាន​ច្រើន​។​  ការ​សំរាក​ការ​ធ្វើ​លំ​ហាត់ប្រាណ​គឺជា​វិធី​ល្អ​មួយ​សម្រាប់​ កកាត់​បន្ថយ​ភាព​តានតឹង​នៅ​ក្នុង​អារម្មណ៍​។​
ថ្នាំ​ប្រឆាំង​នឹង​ ការ​បាក់ទឹកចិត្ត​  ថ្នាំ​ទំនើប​គឺ​មាន​ប្រសិទ្ធិ​ភាព​  និង​មិន​ធ្វើ​ឲ្យ​អ្នក​ងងុយគេង​នោះ​ទេ​  ប៉ុន្តែ​ត្រូវ​ប្រើ​ថ្នាំ​នោះ​ដោយ​មានការ​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​។​ គ្រូពេទ្យ​ភាគច្រើន​នឹង​មានការ​ស្ទាក់ស្ទើរ​ក្នុង​ការ​ចេញ​វេ​ជ្ជា​បញ្ជា​ទិញ​ថ្នាំ​ចំពោះ​មនុស្ស​ដែល​មាន​អាយុ​ក្រោម​ ១៨​ឆ្នាំ​។​
អ្វី​ដែល​មិន​ត្រូវធ្វើ
 
មនុស្ស​មួយ​ចំនួន​ប្រើប្រាស់​គ្រឿង​ស្រវឹង​ ឬ​ក៏​ថ្នាំ​បញ្ឈប់​ការ​បាក់ទឹកចិត្ត​  ។​វិធី​ទាំងនេះ​មិន​បាន​ធ្វើ​ឲ្យ​អ្នក​បាន​ប្រសើរ​ឡើង​នោះ​ទេ​ ហើយ​ក៏​អាច​បណ្ដ​ល​ឲ្យ​មាន​ផល​អាក្រក់​ទៀត​ផង​។
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com