ជាតិ
សង្គមជាតិ
អាជ្ញាធរអប្សរា នឹងរៀបចំវង់ទស្សនាប្រាសាទដើម្បីកុំឱ្យទេសចរកកកុញមួយកន្លែង
24, Oct 2021 , 8:59 am        
រូបភាព
អាជ្ញាធរជាតិអប្សរា នឹងរៀបចំវង់ទស្សនាប្រាសាទនៅតំបន់អង្គរដើម្បីរក្សាសុវត្ថិភាពអ្នកទេសចរពេលបើកដំណើរការទទួលទេសចរឡើងវិញ។ លោក ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរាបញ្ជាក់បែបនេះ ដោយពន្យល់ទៀតថា អាជ្ញាធរអប្សរា រៀបចំជាស្រេចទាំងហេដ្ឋារចនាសម្ព័ន្ធរឹង និងជំនាញទន់ដើម្បីស្វាគមន៍ទេសចរនៅពេលខាងមុខ។





កម្ពុជា មានផែនការបើកដំណើរការវិស័យទេសចរណ៍ឡើងវិញ ស្របគ្នានឹងការបើកប្រទេសជាបណ្ដើរៗ ក្រោយអនុវត្តវិធានការរឹតត្បិតជាច្រើនខែដើម្បីទប់ស្កាត់ការរាលជំងឺកូវីដ-១៩ ។ អាជ្ញាធរជាតិអប្សរាដែលទទួលបន្ទុកគ្រប់គ្រងតំបន់រមណីយដ្ឋានអង្គរ ក៏ត្រៀមទទួលភ្ញៀវទេសចរទៅទស្សនាប្រាង្គប្រាសាទនៅខេត្តសៀមរាបដែរជាមួយការយកចិត្តទុកដាក់លើសុវត្ថិភាពភ្ញៀវ ការពង្រឹងសមត្ថភាពរបស់មន្ត្រី និងការរៀបចំវង់ទស្សនាដើម្បីបញ្ចៀសការប្រមូលផ្ដុំមនុស្សនៅកន្លែងតែមួយ។

ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ អគ្គនាយករងអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល បង្ហាញពីក្ដីរំពឹងដែលភ្ញៀវទេសចរក្នុងស្រុក និងក្រៅស្រុកចាប់ផ្ដើមវិលទៅតំបន់អង្គឡើងវិញ ខណៈអាជ្ញាធរអប្សរាបានត្រៀមរួចហើយដូចជាការកែលម្អហេដ្ឋារចនាសម្ព័ន្ធមានការកែលម្អច្រកចូលប្រាសាទ ចំណតថរយន្ត កន្លែងបដិសណ្ឋារកិច្ច ទីតាំងបៃតងនៅតាមប្រាសាទ និងកន្លែងសាធាណរណៈ៕




© រក្សាសិទ្ធិដោយ thmeythmey.com