ជាតិ
សង្គមជាតិ
កម្ពុជា សម្រេចបើកជើងហោះហើរត្រង់ពីប្រទេសម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងហ្វីលីពីន ឡើងវិញ
24, Oct 2021 , 10:53 am        
រូបភាព
សកម្មភាពអ្នកដំណើរក្នុងព្រលានយន្តហោះកម្ពុជា។ រូបភាពពី សារព័ត៌មានរស្មីកម្ពុជា
សកម្មភាពអ្នកដំណើរក្នុងព្រលានយន្តហោះកម្ពុជា។ រូបភាពពី សារព័ត៌មានរស្មីកម្ពុជា
 
ក្រសួងសុខាភិបាល សម្រេចដកបម្រាមផ្អាកជាបណ្តោះអាសន្ន នូវជើងហោះហើរត្រង់ពីប្រទេសម៉ាឡេស៊ី ឥណ្ឌូណេស៊ី​ និងហ្វីលីពីន ក្រោយផ្អាកដំណើរការកាលពីឆ្នាំ២០២០។


បើតាមសេចក្តីប្រកាសព័ត៌មានក្រសួងសុខាភិបាល ការសម្រេចបើកដំណើរការឡើងវិញ ជាបណ្តោះអាសន្ននៃជើងហោះហើរត្រង់ពីប្រទេសម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងហ្វីលីពីននេះ គឺដើម្បីចូលរួមនូវសកម្មភាពសេដ្ឋកិច្ច និងសង្គម ជាជំហានៗលើគ្រប់វិស័យតាមគន្លងប្រក្រតីភាពថ្មី រួមទាំងការស្តារឡើងវិញនូវវិស័យដឹកជញ្ជូនផ្លូវអាកាស និងកិច្ចសហប្រតិបត្តិការក្នុងវិស័យនេះ។

កាលពី២២ តុលា សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បញ្ជាឱ្យលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ពិនិត្យលទ្ធភាពរៀបចំគោលការណ៍បដិការ(តបស្នង) ជាមួយប្រទេសថៃ ដើម្បីឱ្យអ្នកដំណើរចេញ-ចូល ប្រទេសទាំងពីរ ដោយមិនចាំបាច់ធ្វើចត្តាឡីស័ក។
អត្ថបទទាក់ទង

សូមជម្រាបថា ស្ថានភាពនៃជំងឺកូវីដ-១៩ បានបង្ខំឲ្យកម្ពុជាសម្រេចដាក់បម្រាមផ្អាកជាបណ្តោះអាសន្ននូវការហោះហើរត្រង់ពីប្រទេសទាំង៣ មកកម្ពុជា កាលពីខែកក្កដា ឆ្នាំ២០២០ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ។


Tag:
 កម្ពុជា
  ម៉ាឡេស៊ី
  ឥណ្ឌូនេស៊ី
  ហ្វីលីពីន
  បើកជើងហោះហើរ
© រក្សាសិទ្ធិដោយ thmeythmey.com