កីឡាអន្តរជាតិ
អន្តរជាតិ
អ្នកចាក់ភ្លេងអ៊ីតាលីម្នាក់ ត្រូវបាន Conor McGregor វាយ ក្នុងសណ្ឋាគារមួយកន្លែង
24, Oct 2021 , 11:30 am        
រូបភាព
 
អ្នកចាក់ភ្លេង (DJ ) Francesco Facchinetti សញ្ជាតិអ៊ីតាលីមួយរូប បានរាយការណ៍ថា រូបគេត្រូវបានរងរបួសជាច្រើនកន្លែង ដោយសារកីឡាករវាយប្រដាល់ MMA គឺ Conor McGregor បានវាយរូបគេ។



Francesco Facchinetti បាននិយាយថា McGregor បានហក់មកវាយរូបគេដោយមិនដឹងខ្លួន នៅលើដងផ្លូវសណ្ឋាគារ Regis ក្នុងទីក្រុងរ៉ូម កាលពីថ្ងៃទី ១៦ ខែតុលា ដែលបានធ្វើឲ្យរូបគេរងរបួសជាច្រើនកន្លែង ជាពិសេសត្រង់មុខនឹងក។ លោក Facchinetti បានប្រាប់ទៅកាន់ទូរសទ្សន៍ CNN កាលពីថ្ងៃទី១៩ តុលាថា រូបលោកបានសម្រេចចិត្តធ្វើសន្និសីទការសែតប្តឹងទៅ McGregor ។

ក្រោយពីបានទទួលដំណឹងនៃការផ្សាយរបស់លោក Facchinetti ក្រុមមន្រ្តីប៉ូលីលដែលស្ថិតនៅទីក្រុង Mariano ប្រទេសអ៊ីតាលី ក៏បានបញ្ជាក់យ៉ាងច្បាស់ដែរថា លោក Facchinetti​ ពិតជាបានឲ្យមេធាវីដាក់ពាក្យបណ្តឹងប្តឹងទៅកាន់កីឡាករ Conor McGregor ពិតមែន ។ លើសពីនេះទូរទស្សន៍ CNN ក៏បានទាក់ទងទៅ McGregor ដែរ សម្រាប់សាកសួររឿងបន្ថែម ប៉ុន្តែរូបគេមិនបានឆ្លើយតបឡើយ។

នៅក្នុងកម្មវិធីទូរទស្សន៍ CNN លោក Facchinetti បាននិយាយថា« រូបគេ(McGregor) ត្រូវតែបញ្ឈប់ទង្វើបែបនេះ គេពិតជាមនុស្សដ៏គួរឲ្យគ្រោះថ្នាក់ខ្លាំងណាស់។ ខ្ញុំនឹងបន្តធ្វើការផ្សាយនៅតាមកញ្ចក់ទូរទស្សន៍និយាយអំពីរឿងរបស់គេ ដែលបានធ្វើមកលើខ្ញុំ ហើយខ្ញុំក៏បន្តស្នើទៅកាន់ប៉ូលីស សម្រាប់ការជួយគាំទ្រអស់ពីចិត្ត នឹងដោយនីតិវិធីផ្លូវច្បាប់លើរឿងនេះផងដែរ»។ នេះជាការលើកឡើងរបស់លោក Facchinetti ប្រាប់ក្នុងកម្មវិធីនៅទូរទស្សន៍ CNN។
 
គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលោកទីមួយឡើយ ដែលកីឡាករប្រដាល់សេរី MMA Conor McGregor រូបនេះ បានធ្វើឲ្យមានផលប៉ះពាល់ជាខ្លាំងដល់ផ្លូវច្បាប់ ។ តួយ៉ាងកាលពីឆ្នាំ ២០១៩ McGregor បានវាយទៅលើបុរសម្នាក់ក្នុងបាមួយកន្លែង ក្នុងទីក្រុង Dublin ដែរ៕



Tag:
 Conor McGregor
© រក្សាសិទ្ធិដោយ thmeythmey.com