ជាតិ
សង្គមជាតិ
មនុស្ស៦៨នាក់ ត្រូវបានឃាត់ខ្លួន នៅភោជនីយដ្ឋាន DM ព្រោះល្មើសវិធានការរដ្ឋបាលនិងសុខាភិបាល
24, Oct 2021 , 2:35 pm        
រូបភាព
សមត្ថកិច្ចចុះបង្ក្រាបទីតាំងល្មើសវិធានការរដ្ឋបាល។ (រូបពី លោក ជា ពិសី)
សមត្ថកិច្ចចុះបង្ក្រាបទីតាំងល្មើសវិធានការរដ្ឋបាល។ (រូបពី លោក ជា ពិសី)
 ភ្នំពេញ៖ សមត្ថកិច្ចខណ្ឌទួលគោល បានចុះបង្ក្រាបទីតាំងភោជនីយដ្ឋាននិងខារ៉ាអូខេ DM ដោយឃាត់ខ្លួនមនុស្ស៦៨នាក់ ដោយសារប្រមូលផ្ដុំគ្នាផឹកស៊ី ល្មើសបម្រាបក្រសួងសុខាភិបាល និងវិធានការរដ្ឋបាលរាជធានីភ្នំពេញ ។ នេះបើតាម លោក ជា ពិសី អភិបាលខណ្ឌទួលគោក ដែលសរសេរបញ្ជាក់លើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន។


កម្លាំងសមត្ថកិច្ចបានចុះទៅ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក ហើយពិនិត្យឃើញទីតាំង ខារ៉ាអូខេ DM មានការជួបជុំគ្នា ខុសពីបម្រាបរដ្ឋបាលរាជាធនីភ្នំពេញ។ ពួកគេទាំងនោះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅកន្លែងជាក់ស្ដែង៦៨នាក់ រួមវត្ថុតាងមួយចំនួន បញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរនិងចាត់វិធានការតាមច្បាប់។

ទន្ទឹមនឹងនេះ ទីតាំងប្រព្រឹត្តបទល្មើសខាងលើ សមត្ថកិច្ចបានសម្រេចបិទជាបណ្តោះអាសន្ន ក្នុងថ្ងៃកើតហេតុ កាលពីថ្ងៃទី២២ តុលា។ សូមជម្រាប់ថា រដ្ឋបាលរាជធានីភ្នំពេញបានចេញបម្រាម ស្ដីពីការបន្តដាក់ចេញវិធានការរដ្ឋបាល ដោយផ្អាកជាបណ្តោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្ម ដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ១៩ និងការជួបជុំ ឬការប្រមូលផ្តុំ មនុស្សជាលក្ខណ:ឯកជន នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ សម្រាប់រយៈពេល១៤ថ្ងៃ។ បម្រាមនេះ គឺគិតចាប់ពីថ្ងៃទី១៤តុលា រហូតដល់ថ្ងៃទី២៨តុលា៕




Tag:
 សង្គម
  ល្មើសបម្រាប
© រក្សាសិទ្ធិដោយ thmeythmey.com