ជាតិ
សង្គមជាតិ
សមត្ថកិច្ច ឃាត់ខ្លួនមនុស្ស៦នាក់ និងសារធាតុញៀនជាង២០០គីឡូក្រាម នៅស្រុកស្រែអំបិល
24, Oct 2021 , 2:59 pm        
រូបភាព
សមត្ថកិច្ចចុះបង្រ្កាបការជួញដូរគ្រឿងញៀននៅខេត្តកោះកុង
សមត្ថកិច្ចចុះបង្រ្កាបការជួញដូរគ្រឿងញៀននៅខេត្តកោះកុង
 
ភ្នំពេញ៖ សមត្ថកិច្ចខេត្តកោះកុង បានរឹបអូសសារធាតុញៀនជាង២០០គីឡូក្រាមនៅស្រុកស្រែកអំបិល។ ជាមួយគ្នាដែរ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ៦នាក់ ក្នុងនោះមានមេក្លោងជនជាតិថៃ២នាក់។ 



កម្លាំងសមត្ថកិច្ចបានបង្ក្រាបការជួញដូរនិងរក្សាទុកគ្រឿងញៀននៅផ្ទះជនសង្ស័យមួយកន្លែង ក្នុងភូមិចំការក្រោម ឃុំស្រែអំបិល ស្រុកស្រែអំបិល។ ក្នុងកិច្ចប្រតិបត្តិការនោះ សមត្ថកិច្ចឃាត់ខ្លួនមនុស្សបាន៦នាក់ នោះមានមេក្លោងជាជនជាតិថៃ២នាក់ ហើយជនជាតិខ្មែរ៤នាក់។  

បើតាមអគ្គស្នងការនគរបាលជាតិ សមត្ថកិច្ចក៏បានរឹបអូស ម្សៅក្រាមពណ៌ស ដោយសង្ស័យថាជាគ្រឿងញៀនចំនួន១០កេស ស្មើនឹងជាង២០០គីឡូក្រាម និងទូកឈើមួយគ្រឿងផងដែរ។ វត្ថុតាងនិងជនសង្ស័យ ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកោះកុង ដើម្បីសាកសួរនិងកសាងសំណុំរឿងទៅតុលាការតាមនីតិវិធី៕



Tag:
 គ្រឿងញៀន
  កោះកុង
© រក្សាសិទ្ធិដោយ thmeythmey.com