ជាតិ
​​​ន​យោ​បាយ​ជាតិ​
រដ្ឋសភា សម្រេចឲ្យលោក ប៉ា សុជាតិវង្ស ជាទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស
25, Oct 2021 , 9:00 am        
រូបភាព
លោក ប៉ា សុជាតិវង្ស នាពេលកាន់តំណែងជាតំណាងរាស្រ្តរាជធានីភ្នំពេញ កាលពីឆ្នាំ២០១៩។ (រូបពីរដ្ឋសភា)
លោក ប៉ា សុជាតិវង្ស នាពេលកាន់តំណែងជាតំណាងរាស្រ្តរាជធានីភ្នំពេញ កាលពីឆ្នាំ២០១៩។ (រូបពីរដ្ឋសភា)
ភ្នំពេញ៖ លោក ប៉ា សុជាតិវង្ស ត្រូវបានសមាជិករដ្ឋសភា បោះឆ្នោតគាំទ្រឲ្យក្លាយជាទេសរដ្ឋមន្រី្តទទួលន្ទុកបេសកកម្មពិសេស ដោយសំឡេង១១០លើ១១១សំឡេង នាសម័យប្រជុំរដ្ឋសភា លើកទី៦ នីតិកាលទី៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា។

 
មុនទទួលបានការគាំទ្រនេះ លោក ប៉ា សុជាតិវង្ស គឺជាប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ក្រោយពីផ្លាស់ប្ដូរតួនាទីពីតំណាងរាស្ត្រមក។ ក្រៅពីបោះឆ្នោតផ្ដល់សេចក្តីទុកចិត្ត លើការបំពេញបន្ថែមសមាសភាពសមាជិក នៃរាជរដ្ឋាភិបាលដល់ លោក ប៉ា សុជាតិវង្ស នេះហើយ រដ្ឋសភា ក៏ពិនិត្យមើលលើរបៀបវារៈ៣ផ្សេងទៀត ក្នុងនោះរួមមាន៖ ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពី វិសោធនកម្មមាត្រា១៩ថ្មី មាត្រា៨២ថ្មី មាត្រា១០៦ថ្មី(មួយ) មាត្រា១១៩ថ្មី និងមាត្រា១៣៧ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ និងមាត្រា៤ នៃច្បាប់ធម្មនុញ្ញបន្ថែម សំដៅធានានូវដំណើរការជាប្រក្រតី នៃស្ថាប័នជាតិ។
 
ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងបន្ថែមទៅលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ ទាក់ទងទៅនឹងការកាត់សេចក្តី នៅក្រោមច្បាប់កម្ពុជានូវឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងនៅក្នុងរយៈកាល នៃកម្ពុជាប្រជាធិបតេយ្យ ស្តីពីការរៀបចំក្នុងពេលអន្តរកាល និងការបញ្ចប់ការងាររបស់អង្គជំនុំជម្រះវិសាមញ្ញ។ ចុងក្រោយ ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ភាពជាដៃគូរវាងរដ្ឋ និងឯកជន៕
 

Tag:
 ប៉ា សុជាតិវង្ស
© រក្សាសិទ្ធិដោយ thmeythmey.com