COVID-19
ជាតិ
COVID-19៖ ឆ្លងថ្មី១១៦នាក់ និងស្លាប់៩នាក់ក្នុងនោះ៦នាក់មិនបានចាក់វ៉ាក់សាំង
25, Oct 2021 , 11:43 am        
រូបភាព
មនុស្ស១១៦នាក់ មានវិជ្ជមានកូវីដ-១៩នៅកម្ពុជា។ នេះបើតាមលទ្ធផលវិភាគដោយម៉ាស៊ីន PCR ខណៈអ្នកសះស្បើយមាន២៨៧នាក់ រីឯអ្នកស្លាប់មាន៩នាក់ ដោយ៦នាក់ មិនបានចាក់វ៉ាក់សាំង។



របាយការណ៍ក្រសួងសុខាភិបាល បង្ហាញថា ក្នុងចំណោមករណីថ្មីទាំង១១៦ មាន៩៩ករណីក្នុងសហគមន៍ និង១៧ករណីនាំចូលពីបរទេស។

គិតត្រឹមព្រឹក ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ នេះ កម្ពុជាមានអ្នកឆ្លងសរុប១១៧ ៨៨៨នាក់ សះស្បើយ ១១៣ ២៦៤នាក់ និងស្លាប់២៧៤៣នាក់៕



© រក្សាសិទ្ធិដោយ thmeythmey.com