ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ដឹងទេ? ខ្ទឹមស ល្អសម្រាប់ជំងឺហឺត
25, Oct 2021 , 10:59 pm        
រូបភាព
ភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់ដឹងទេថា អាហារមួយចំនួនល្អណាស់សម្រាប់ទប់ទល់នឹងជំងឺហឺត។ កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារទាំងនោះ ៖

 
១. ខ្ទឹមស
 
ក្រៅពីរួមបញ្ចូលក្នុងរបបអាហារប្រចាំថ្ងៃ អ្នកអាចទទួលទានទឹកដោះគោខ្ទឹមសដោយអ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែឆុងខ្ទឹមសប្រមាណពី ១០ ទៅ ១២ កំពឹសក្នុងទឹកដោះគោកន្លះពែងឱ្យពុះ។ ទទួលទានឱ្យទាន់ក្ដៅឧណ្ហៗម្ដងក្នុងមួយថ្ងៃ។
 
២. ខ្ទឹមបារាំង
 
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែរួមបញ្ចូលខ្ទឹមបារាំងប៉ុន្មានបន្ទះក្នុងរបបអាហារប្រចាំថ្ងៃជាការស្រេច។
 
៣. រមៀត
 
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយម្សៅរមៀត ១ភាគ៤ ឬមួយចុងស្លាបព្រាកាហ្វេក្នុងទឹក ១កែវ។ កូរឱ្យសព្វ សឹមទទួលទានឱ្យបាន ៣ដងក្នុងមួយថ្ងៃសម្រាប់រយៈពេលពី ១០ ទៅ ១៤ថ្ងៃ។
 
៤. ទឹកឃ្មុំ
 
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកឃ្មុំ ១ស្លាបព្រាកាហ្វេក្នុងទឹកក្ដៅឧណ្ហៗ ១កែវ។ កូរឱ្យសព្វ សឹមទទួលទានយឺតៗ។ ហើយនៅមុនពេលចូលគេង ចូរលាយទឹកឃ្មុំ ១ស្លាបព្រាកាហ្វេជាមួយម្សៅឈើអែមកន្លះស្លាបព្រាកាហ្វេ រួចទទួលទាន។ អ្នកអាចទទួលទានភេសជ្ជៈទឹកឃ្មុំ ១ កែវឱ្យបាន ៣ដងក្នុងមួយថ្ងៃ និងទទួលទានទឹកឃ្មុំលាយម្សៅឈើអែមរាល់យប់មុនចូលគេង។
 
កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh មិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com