ជាតិ
ក្រុមសមាគមសម្ព័ន្ធសេដ្ឋកិច្ច និងរ៉ឺម៉កសន្តិភាព យកខ្សាច់ទប់ទឹកនៅសង្កាត់គងនយ ខណ្ឌដង្កោ
× ក្រុមសមាគមសម្ព័ន្ធសេដ្ឋកិច្ច និងរ៉ឺម៉កសន្តិភាព បាននាំគ្នាយកខ្សាច់ទប់ទឹកជំនន់ នៅក្នុងសង្កាត់គងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៦ តុលានេះ។ ភូមិចំនួន នៅសង្កាត់គងនយ តាមបណ្ដោយស្ទឹងព្រែកត្នោតនេះ បានជន់លិច កាលពីយប់ថ្ងៃទី២៥ តុលា។
លោក ឡាង តុលា ក្រុមសមាគមសម្ព័ន្ធសេដ្ឋកិច្ច និងរ៉ឺម៉កសន្តិភាព បាននិយាយថា ក្រុមការងារខ្លួនមកជួយយកអាសារពលរដ្ឋនេះ ស្របតាមការអំពាវនាវរបស់អភិបាលរាជធានីភ្នំពេញ ជាពិសេសបំពេញការងារមនុស្សធម៌មួយ សម្រាប់សង្គមជាតិ។ បើតាមលោក តុលា ក្រុមការងារខ្លួន មានគ្នាចំនួន១៦០នាក់ ដើម្បីសម្រួលការលំបាករបស់ប្រជាពលរដ្ឋ រហូតដល់ស្ថានភាពទឹកធូរស្រាល។
អាជ្ញាធរបានសម្រេចហាមរថយន្តធុនធំ ឆ្លងកាត់ផ្លូវលេខ២០A ជាបណ្ដោះអាសន្ន ក្នុងសង្កាត់គងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ការហាមឃាត់រថយន្តធុនធំនេះ ដើម្បីកុំឲ្យខូចខាតផ្លូវ ខណ:ស្ថានភាពទឹកជំនន់ កំពុងបង្កផលប៉ះពាល់ដល់ផ្ទះសម្បែងប្រជាពលរដ្ឋ។
កាលពីថ្ងៃទី២៥ តុលា ស្ទឹងព្រែកត្នោត មានកម្ពស់៩,១២ម៉េត្រ ខណ:ស្ថានភាពកម្រិតទឹកប្រកាសអាសន្នតែ៧ម៉ែត្រប៉ុណ្ណោះ។ ដោយសារស្ថានភាពទឹកស្ទឹងព្រែកត្នោត នៅបន្តគំរាមកំហែងនេះ អភិបាលខេត្តកំពង់ស្ពឺ កណ្ដាល និងរាជធានីភ្នំពេញ សុទ្ធតែអំពាវនាវឲ្យពលរដ្ឋរស់នៅតំបន់ តាមសណ្ដស្ទឹងព្រែកត្នោត បង្កើនការប្រុងប្រយ័ត្ន។
ក្រៅពីអំនាវនាវនេះ អភិបាលនៃតំបន់ទាំង៣ ក៏បានត្រៀមកងកម្លាំង និងទូក ក៏ដូចជាសម្ភារ:ផ្សេងទៀត ដើម្បីជួយប្រជាពលរដ្ឋផងដែរ។
Tag:
ទឹកជំនន់
គ្រោះមហន្តរាយ
© រក្សាសិទ្ធិដោយ thmeythmey.com