ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
អ្នកបែកញើស​ច្រើនហួសហេតុគួរតែដឹង
27, Oct 2021 , 6:59 am        
រូបភាព
ការ​កើនឡើង​នៃ​ការ​បែកញើស​គឺជា​ការ​បញ្ចេញ​ញើស​ខ្លាំង​ជាង​តម្រូវការ​ចាំបាច់​ដើម្បី​អោយ​មាន​ភាព​ត្រជាក់​ដល់​ខ្លួនប្រាណ​។ ការ​បែកញើស​ខ្លាំង​ជា​ធម្មតា​កើតឡើង នៅ​លើ​បាត ដៃ​, បាតជើង និង​ក្លៀក​។



ក្រៅពី​រំខាន​សកម្មភាព​ប្រចាំ​ថ្ងៃ​, ការ​កើនឡើង​នៃ​ការ​បែក ញើស​អាច​បណ្តាល​អោយ​មានការ​ថប់​បារម្ភ​ដល់​សង្គម ឬ​មានការ​ខ្មាស​អៀន​។ការ​កើនឡើង​នូវ​ការ​បែកញើស​នៅ​បាតដៃ​, បាតជើង និង​ក្លៀក​នៅ​ពេល​ថ្ងៃ​ដោយ​មិន​មាន​ហេតុផល​គឺ​ត្រូវ​បាន​គេ​ហៅ​ថា focal hyperhidrosis​។ ប្រភេទ​នៃ​ការ​កើនឡើង​នៃ​ការ​បែកញើស​នេះ​ត្រូវ​បាន​បញ្ឈប់​នៅ​ពេល​ដែល​អ្នក​កំពុង​គេង និង​មិន​ត្រូវ​បាន​ផ្សារ​ភា្ជ​ប់​នឹង​លក្ខ​ខ័​ណ្ឌ​ផ្សេង​ៗ​ដែល​បង្ក​ជា​មូលហេតុ​។​ការ​កើនឡើង​នៃ​ការ​បែកញើស​ដែល​ប៉ះពាល់​នៅ​កន្លែង​ធំ​ៗ​នៃ​ខ្លួន និង​ដែល​បាន​កើនឡើង​នៅ​ពេល​អ្នក​ក្រោក​ពី​គេង និង​កំពុង​គេង​លក់ គឺ​ហាក់ដូចជា​ដោយសារ​ឥទ្ធិពល​របស់​ថ្នាំ ឬ​ជា​សញ្ញា​នៃ​ជំងឺ ដូច​ជា​ការ​អស់​រដូវ​ភ្លាម​ៗ, និង​ការ​បញ្ចេញ​អរ​ម៉ូ​នទី​រ៉ូ​អ៊ី​ត​ជាដើម​។
 
សកម្មភាព​រា​ង្គ​កាយ​ខ្លាំងក្លា និង​សីតុណ្ហភាព​ក្តៅ​ល្មម គឺ​ត្រូវ​បាន​ផ្សារ​ភ្ជាប់​នឹង​ការ​កើនឡើង​នៃ​ការ​បែកញើស​។ អ្នក​អាច​មានការ​កើនឡើង​នៃ​ការ​បែកញើស​ផង​ដែរ​ដែល​ជា​លទ្ធផល​នៃ​គ្រុនក្តៅ​។ មូលហេតុ​វេជ្ជសាស្ត្រ​នៃ​ការ​កើនឡើង​នៃ​ការ​បែកញើស​អាច​រួម​មានៈ
 
-​ការ​រលាក​សាច់ដុំ​បេះដូង
-​គ្រុនក្តៅ​ដែល​មិន​អាច​កំនត់​នូវ​មូលហេតុ​បាន
-​ជំងឺ​ថប់​បារម្ភ
-​ការ​គាំង​បេះ​ដុ​ង
-​ការ​កើនឡើង​អរ​ម៉ូ​នទី​រ៉ូ​អ៊ី​ត
-​មហារីក​ឈាម (Leukemia)
-​ថ្នាំ​ដូច​ជា ពពួក beta blockers និង​ថ្នាំ​ពពួក tricyclic ដែល​ប្រឆាំង​ការ​ធ្លាក់​ទឹកចិត្ត
-​ស្ត្រី​ដែល​អស់​រដូវ
-​ភាព​តានតឹង​ចិត្ត
-​ជំងឺរបេង
 
សូម​រក​ការ​ជួយ​ជា​បន្ទាប់​ដោយ​ផ្នែក​វេជ្ជសាស្ត្រ
ការ​បែកញើស​ដោយ​ខ្លួន​វា​ផ្ទាល់​គឺ​កម្រ​អោយ​មានការ​ជួយ​ជា​បន្ទាន់​ណាស់​។ ទោះជា​យ៉ាងណា​ក៏​ដោយ​, ប្រសិនបើ​ការ​បែកញើស​មានការ​រួម​ផ្សំ​ដោយ​រោគ​សញ្ញា​ដទៃ​ទៀត​ដូច​ជា​ញាក់​, ធី​ង​ធោ​ង ឬ​ឈឺទ្រូង ឬ​ឈឺក្រពះ​, សូម​ស្វែងរក​នូវ​ការ​ព្យាបាល​ជា​បន្ទាន់​ដោយ​ប្រុង​ប្រយ័ត្ន​។ ការ​បែកញើស​ត្រជាក់​អាច​ជា​ការ​ឆ្លើយ​តប​នៃ​ខ្លួន​របស់​អ្នក​ទៅ​នឹង​មូលហេតុ​ដែល​បង្ក​អោយ​ជា​ជំងឺ​ដូច​ជា ការ​គាំងបេះដូង​, ការ​ថប់​បារម្ភ ឬ​ការ​ប៉ះទង្គិច​ផ្លូវចិត្ត​។
 
សូម​ណាត់ជួប​ជាមួយ​គ្រូពេទ្យ ប្រសិនបើ​អ្នក​ធ្លាប់​មាន​ដូច​ជាៈ
-​អ្នក​ចាប់ផ្តើម​មានការ​បែកញើស​ច្រើន​ជាង​ធម្មតា​ភ្លាម​ៗ​តែ​ម្តង
-​ការ​បែកញើស​រំខាន​ដល់​ការងារ​ប្រចាំ​ថ្ងៃ
-​អ្នក​ធ្លាប់​មានការ​បែកញើស​នៅ​ពេល​យប់​ដោយ​គ្មាន​ការ​លេចឡើង​នូវ​មូលហេតុ​សោះ​។
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com