ពីនេះ ពីនោះ
ហោប៉ៅ និង កាប៉ៅ មានន័យដូចគ្នា តែ​គ្មានពាក្យ ក្រប៉ៅ ឡើយ
27, Oct 2021 , 7:29 am        
រូបភាព
ពាក្យ «ហោប៉ៅ» និង «កាប៉ៅ» សុទ្ធតែមាននៅក្នុង​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត ប៉ុន្តែ​មិនមាន​ពាក្យ «ក្រប៉ៅ» នោះឡើយ។

 
ហោប៉ៅ និង​ កាប៉ៅ មានន័យថា ថង់​ដេរ​ភ្ជាប់​នឹង​អាវ​ឬ​ខោ​ជាដើម : ហោប៉ៅ​អាវ, ហោប៉ៅ​ខ្សែ​ក្រវាត់​ស្បែក ។ ហោប៉ៅ​ស្បែក សំពៀត​ស្បែក (ហៅ កាប៉ៅ​ស្បែក ក៏​បាន) ។ 
 
ពាក្យប្រៀបធៀប៖ ធូរ​ហោប៉ៅ នៅ​សល់​ប្រាក់​បន្តិចបន្តួច ចាយ​វាយ​មិន​គ្រប់​គ្រាន់ ។ ស្ងួត​ហោប៉ៅ អស់​ប្រាក់​ចាយ ។ល។
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com