ពីនេះ ពីនោះ
កុម្ភការ មានន័យថា អ្នក​ធ្វើ​ក្អម​ឆ្នាំង
28, Oct 2021 , 7:29 am        
រូបភាព
កុម្ភការ (អាន​ថា កុម-ភៈ-កា) មានន័យថា អ្នកធ្វើក្អមឆ្នាំង, អ្នកធ្វើភាជនៈដី, ស្មូនឆ្នាំង ។ នេះ​បើតាមការពន្យល់​ក្នុង​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត។

 
ក្រៅពីឈ្មោះខែ​នៃសុរិយគិត កុម្ភៈ ដែលជាភាសាបាលី-សំសង្ក្រឹត ក៏​មានន័យថា ក្អម, ឆ្នាំង ផងដែរ​។ 
 
រីឯពាក្យ កុម្ភការដ្ឋាន ជា​ ទីកន្លែងរបស់ស្មូនឆ្នាំង, កន្លែងធ្វើក្អមឆ្នាំង ៕
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com