ពីនេះ ពីនោះ
ច្រើន​ប្រើ​ក្នុងកាព្យ៖ «គេហស្សាមិក» បុរសម្ចាស់ផ្ទះ, «គេហស្សាមិកា» ស្ត្រីម្ចាស់ផ្ទះ
29, Oct 2021 , 7:29 am        
រូបភាព
ពាក្យមួយចំនួន​មិន​ត្រូវបាន​ប្រើ​ប្រាស់ទូលំទូលាយនោះឡើយ ដោយពាក្យ​ខ្លះប្រើ​ប្រាស់តែតាមតំបន់ ឬទម្លាប់ ហើយពាក្យ​ខ្លះទៀត ត្រូវបាន​ប្រើប្រាស់សម្រាប់តែការតែងកាព្យ​ ក្នុងនោះមាន​ពាក្យ «គេហស្សាមិក» និង «គេហស្សាមិកា» ជាដើម។

 
«គេហស្សាមិក» ដែលអាន​ថា គេហ័ស-សាមិក សំដៅ​លើ​ បុរសអ្នកម្ចាស់ផ្ទះ ។ ស្ដ្រីជា គេហស្សាមិកា, គ្រឹហស្វាមិកា ។ ពាក្យសម្រាប់ប្រើក្នុងការតែងកាព្យ ដើម្បីឲ្យកវីងាយជ្រើសរើសពាក្យ។
 
ពាក្យកាព្យ៖ គេហស្សាមិក ភ្ញាក់ឡើងពីព្រឹក ចាត់ចែងកិច្ចការ ហៅកូនតូចធំ ស្រស់ស្រូបអាហារ រួចនឹងធ្វើការ គ្រប់ទីកន្លែង។ គេហស្សាមិកា ជាអ្នកឧស្សាហ៍ មើលផ្ទះសំបែង មិនឲ្យទាស់ឆ្គង នាទីខ្លួនឯង ជាអ្នកចាត់ចែង ក្រែងខ្វះនេះនោះ។ 
 
វចនានុក្រម​ខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត បាន​លើកឡើងថា ប្រទេសណាមានភាសាសម្បូណ៌ អ្នកប្រទេសនោះងាយតែងសេចក្ដី ងាយនិយាយស្ដី, គ្រាន់តែពិបាករៀន ពិបាកចំណាំបន្តិចប៉ុណ្ណោះ៕
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com