ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ជួយចែករំលែក! ការម៉ាស្សា, ស្អំកម្ដៅ អាចជួយបំបាត់អាការៈស្ពឹកដៃជើងបាន
29, Oct 2021 , 6:59 am        
រូបភាព
កំពុងជួបប្រទះបញ្ហាស្ពឹកដៃជើងមែនទេ? កុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗ ប៉ុន្តែជួយបំបាត់អាការៈស្ពឹកដៃជើងឆាប់រហ័ស ៖

 
១. ការម៉ាស្សា
 
ពេលខ្លះអាការៈស្ពឹកដៃនិងជើងបណ្ដាលមកពីលំហូរឈាមរត់មិនប្រក្រតី ឬត្រូវបានរាំងស្ទះ។ ហើយការម៉ាស្សាជាវិធីសាស្ត្រដ៏ល្អបំផុតមួយជួយសម្រួលចរន្តឈាមរត់ឱ្យមានលក្ខណៈកាន់តែប្រសើរឡើង។
 
២. ស្អំកម្ដៅ
 
ការស្អំកម្ដៅជាវិធីដ៏ប្រសើរបំផុតមួយទៀតជួយសម្រួលចរន្តឈាមរត់ទៅកាន់តំបន់ដែលទទួលរងផលប៉ះពាល់ពីអាការៈស្ពឹក។ ចរន្តឈាមរត់បានប្រសើរជួយពង្រឹងមុខងារសរសៃប្រសាទ និងបំបាត់អាការៈឈឺចាប់។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែស្អំកម្ដៅលើតំបន់ដែលទទួលរងផលប៉ះពាល់សម្រាបរយៈពេលពី ៥ ទៅ ៧នាទី។ អនុវត្តសារឡើងវិញពី ២ ទៅ ៣ដងជាការស្រេច។
 
៣. ទឹកខ្មេះផ្លែប៉ោម
 
មានផ្ទុកអាស៊ីតអាសេទិកនិងលក្ខណៈសម្បត្តិប្រឆាំងការរលាក។ វាអាចជួយសម្រួលសសៃប្រសាទ។ បន្ថែមពីនេះវាមានផ្ទុកសម្បូរទៅដោយសារធាតុចិញ្ចឹមអាចបង្កើនថាមពលនិងពន្លឿនភាពជាសះស្បើយ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកខ្មេះផ្លែប៉ោម ១ស្លាបព្រាក្នុងទឹកក្ដៅឧណ្ហៗ ១កែវ។ កូរឱ្យសព្វ សឹមបន្ថែមទឹកឃ្មុំបន្តិចចូល រួចទទួលទានឱ្យទាន់ក្ដៅឧណ្ហៗម្ដងក្នុងមួយថ្ងៃ។
 
៤. ឈើអែម
 
មានផ្ទុកសារធាតុចិញ្ចឹមដូចជាម៉ាញ៉េស្យូមនិងប៉ូតាស្យូមដែលជួយសម្រួលចរន្តឈាមរត់ក្នុងរាងកាយ។ វាក៏មានលក្ខណៈសម្បត្តិប្រឆាំងការរលាកល្អសម្រាប់បំបាត់អាការៈស្ពឹកដៃជើងផងដែរ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយម្សៅឈើអែម ១ស្លាបព្រាកាហ្វេក្នុងទឹកក្ដៅឧណ្ហៗ ១ពែង។ កូរឱ្យសព្វ សឹមទទួលទានឱ្យបានម្ដង ឬ ២ ដងជាប្រចាំ។
 
៥. យ៉ាអួរ
 
មានផ្ទុកសម្បូរទៅដោយសារធាតុចិញ្ចឹម និងម៉ាញ៉េស្យូមជួយធ្វើឱ្យចរន្តឈាមរត់មានភាពប្រសើរឡើង។ ជាលទ្ធផលជួយស្ដារឡើងនូវមុខងារសសៃប្រសាទដែលបាត់បង់។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែទទួលទានយ៉ាអួរសុទ្ធ ១ ចានគោមយ៉ាងហោចណាស់ម្ដងក្នុងមួយថ្ងៃ។
 
ចំនុចគួរចងចាំ ៖ ប្រសិនបើអាការៈស្ពឹកមិនព្រមបាត់សោះសម្រាប់រយៈពេលយូរថ្ងៃ អ្នកមិនគួរស្ទាក់ស្ទើនឹងទៅជួបពិគ្រោះជាមួយគ្រូពេទ្យឡើយ។
 
កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh មិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com