ពីនេះ ពីនោះ
អាលុលិក មានន័យថា ផ្តេសផ្តាស, ឡេះឡោះ
30, Oct 2021 , 7:29 am        
រូបភាព
អាលុលិក ជាភាសាបាលី ដែលមានន័យថា ផ្ដេសផ្ដាស, ឡេះឡោះ; ដែលវឹកវរ។ សម្ដីអាលុលិក ។ នេះ​បើតាម​ការពន្យល់​ក្នុង​វចនានុក្រម​ខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត។

 
បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អានថា —លុលិកៈ, ដូចជា អាលុលិកកម្ម អំពើវឹកវរ; ការធ្វើផ្ដេសផ្ដាស ។ អាលុលិកវាចា, —វាទ ឬ —ពាក្យ សម្ដីអាលុលិក ។ អាលុលិកវាទី អ្នកដែលច្រើនតែនិយាយពាក្យអាលុលិក, មនុស្សឡេះឡោះ ( បើស្ត្រីជា អាលុលិកវាទិនី ) ។ ល ។ 
 
ពាក្យកាព្យ៖  អាលុលិកវាទ តែងតែឃ្លាតចាកការណ៍ពិត មនុស្សមានគំនិត គេពុំចង់ឮសោះឡើយ ៕
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com