ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ការ​ឈឺក្បាល​ទាំង​ប្រាំ​ប្រភេទ
29, Oct 2021 , 10:59 pm        
រូបភាព
ប្រភេទ​នៃ​ការ​ឈឺចាប់​អាច​អោយ​អ្នក​កំណត់​បាន​នូវ​ប្រភេទ​ការ​ព្យាបាល​ដែល​អ្នក​ត្រូវការ ។​វា​ពិតជា​ពិបាក​កំណត់​ថា​តើ​អ្នក​កំពុង​តែ​មានការ​ឈឺក្បាល​ប្រភេទ​ណាមួយ​។ ឈឺក្បាល​មាន​ប្រាំ​ប្រភេទ​គឺ​ការ​ឈឺក្បាល​តឹង​ណែន (tension), ឈឺក្បាល​ជា​សំណុំ​(cluster), ឈឺក្បាល​មក​ពី​ស៊ី​នូ​ស (sinus), ការ​ឈឺក្បាល​លាប់ថ្នាំ (rebound), និង ប្រកាំង (migraine) ។-​ការ​ឈឺក្បាល​តឹង​ណែន​( Tension headaches)

 
វា​ជា​ប្រភេទ​នៃ​ការ​ឈឺក្បាល​កើតឡើង​ញឹកញាប់​បំផុត ដែល​មាន​អារម្មណ៍​ថា​ឈឺ និង កៀប​ជុំវិញ​ក្បាល ជា​ពិសេស​នៅ​ខាង​មុខ​, ក្រោយ​ក្បាល និង ក ។ វា​មិនសូវ​ឈឺ​ខ្លាំង​ដូច​រោគ ប្រកាំង​ទេ​, មិន​មាន​ក្អួត និង កម្រ​បញ្ឈប់​អ្នកជំងឺ​ពី​សកម្មភាព​ប្រចាំ​ថ្ងៃ ។ ត្រឹមតែ​ថ្នាំ ដែល​អាច​ប្រើ​បាន​ដោយ​គ្មាន​វេជ្ជបញ្ជា ដូច​ជា អាស្ពីរីន (aspirin), អា​សេ​តា​មី​ណូ​ហ្វែ​ន acetaminophen (Tylenol), ឬ អ៊ី​ប៊ុ​យ​ប្រូ​ហ្វែ​ន (ibuprofen) គឺ​វា​គ្រប់គ្រាន់​សំរាប់​ព្យាបាល ការ​ឈឺក្បាល​ប្រភេទ​នេះ​ទៅ​ហើយ ។ អ្នកជំនាញ​បាន​ជឿជាក់​ថា ការ​ឈឺចាប់​នេះ​អាច បណ្តាល​មក​ពី​ការ​កន្ត្រាក់​សាច់ដុំ​ក និង ស្បែក​ក្បាល (​រួម​ទាំង​ការ​ឆ្លើយ​តប​ទៅ​នឹង​ភាព តានតឹង​, ស្ត្រេ​ស​) និង ការ​ផ្លាស់​ប្តូរ​សារធាតុ​គីមី​ផ្សេង​ៗ​ក្នុង​ខួរក្បាល ។
 
-​ឈឺក្បាល​ជា​សំណុំ​(Cluster headaches)
 
វា​ជា​ប្រភេទ​នៃ​ការ​ឈឺក្បាល ដែល​កើត​មាន​ជា​ក្រុម​ផ្ទួន​ៗ ឬ វដ្ត​នៃ​ការ​ឈឺចាប់ ។ វា​កើតឡើង​លើ​បុរស​ច្រើន​ជាង​ស្ត្រី ។ ការ​ឈឺចាប់​មាន​រយៈពេល ១ ឬ ២ ម៉ោង ហើយ​អាច​កើត​ឡើងជា​ច្រើន​ដង​ក្នុង​មួយ​ថ្ងៃ ។ ការ​ឈឺចាប់​កើតឡើង​ភ្លាម​ៗ ខ្លាំង​ៗ ជា​ធម្មតា​ការ​ឈឺក្បាល​ប្រភេទ​នេះ​កើត​មាន​រួម​ជាមួយ ការ​ហូរ​ទឹកភ្នែក (watery eye) និង ការ​តឹង​ច្រមុះ (nasal congestion) ឬ ហៀរ​សំបោរ (runny nose) ។ អំឡុង​ពេល​ការ​យាយី​នេះ​, អ្នកជំងឺ មិន​អាច​សំរាក និង ទទួល​បាន​នូវ​ផា​សុខភាព ដូច​អ្នក​ដែល​មាន​រោគ​ប្រកាំង​នោះ​ទេ ។ មិន​ទាន់​មាន​មូលហេតុ​ណាមួយ​ត្រូវ​បាន​រក​ឃើញច្បាស់​លាស់​នោះ​ទេ​, ប៉ុន្តែ​វា​អាច​មក​ពី មានការ​ឈឺចាប់​នេះ​បណ្តាល​មក​ពី​កត្តា​ហ្សេ​នេ​ទិ​កមួយ​ចំនួន (genetic component) ។ មិន​មានការ​ព្យាបាល​! ប៉ុន្តែ ការ​ប្រើ​ថ្នាំ​មួយ​ចំនួន​អាច​កាត់​បន្ថយ​ភាព​ញឹកញាប់ និង រយៈពេល​នៃ​ការ​រំខាន ។
 
-​ការ​ឈឺក្បាល​ដោយសារ​ស៊ីនុស (Sinus headaches)
 
នៅ​ពេល​ដែល​រន្ធ​ឆ្អឹង (sinus) រលាក ដោយសារ​ឆ្លង​មេរោគ វា​ធ្វើ​អោយ​ឈឺចាប់ ។ ជា​ធម្មតា ការ​ឈឺក្បាល​ប្រភេទ​នេះ​កើត​មាន​រួម​ជាមួយនឹង គ្រុនក្តៅ (fever) ។ យើង​អាច​ធ្វើ​រោគវិនិច្ឆ័យ​បាន​ដោយ​ការ​ថត MRI ឬ CT scan (​ដែល​អាច​ស្គាល់ ឬ ដឹង​ពី​បំ​លាស់​ប្តូរ​កំរិត​ជាតិ​ទឹក fluid levels) ។ ការ​ឈឺក្បាល​ដោយសារ​តែ​ការ​រលាក​ស៊ីនុស​អាច​ត្រូវ​បាន​ព្យាបាល​ដោយ​ការ​ប្រើ​ថ្នាំ សំលាប់​មេរោគ ប្រភេទ​អង់​ទី​ប៊ី​យោ​ទិ​ក​( antibiotics), រួម​ជាមួយនឹង​ពពួក​ថ្នាំ​ប្រឆាំង​អ៊ី​ស្តា​មីន (antihistamines) ឬ ថ្នាំ​ប​ន្ឋូ​រការ​តឹង​ច្រមុះ (decongestants) ។
 
-​ការ​ឈឺក្បាល​លាប់​ដោយ​ការ​ប្រើ​ថ្នាំ​ម្តង (Rebound headaches)
 
ការ​ប្រើ​ថ្នាំ​បំបាត់​ការ​ឈឺក្បាល​លើស​កំរិត អាច​ធ្វើ​អោយ​ការ​ឈឺក្បាល​របស់​អ្នក​លាប់​ឡើង​វិញ ។ ថ្នាំ​ទាំងនោះ​មាន​ដូច​ជា ពពួក​ថ្នាំ​ដែល​មិន​មាន​វេជ្ជបញ្ជា អាស្ពីរីន (aspirin), អា​សេ​តា​មី​ណូ​ហ្វែ​ន acetaminophen (Tylenol), ឬ អ៊ី​ប៊ុ​យ​ប្រូ​ហ្វែ​ន (ibuprofen) ក៏​ដូច​ជា​ថ្នាំ​ដែល​មាន​វេជ្ជបញ្ជា​ដទៃ​ទៀត​ផង​ដែរ ។
 
គេ​បានឃើញ​អ្នកជំងឺ​ជា​ច្រើន​ដែល​ឈឺក្បាល​រាល់ថ្ងៃ ហើយ​ប្រើប្រាស់​ថ្នាំ​លើស​កំរិត រួច​ក៏​ឈឺ​ឡើង​វិញ​។
 
“​ពួក​គេ​ឈឺ​ហើយ​ឈឺ​ទៀត មិន​អាច​បញ្ឈប់​ការ​ឈឺ​បាន ។ ពួក​គេ​បន្ត​ការ​ប្រើប្រាស់​ថ្នាំ​ទៀត​, ពួក​គេ​នៅ​តែ​ឈឺក្បាល​ថែម​ទៀត ដែល​ជា​ហេតុ​ធ្វើ​អោយ​ពួក​គេ​អស់សង្ឃឹម​ជា​ខ្លាំង ។ ពេល​នោះ​ហើយ​ដែល​ពួក​គេ​ទៅ​ស្វែងរក​អ្នកមាន​ជំនាញ​ខាង​ជំងឺ​ឈឺក្បាល ដើម្បី​ត្រួតពិនិត្យ​សុខភាព​ឡើង​វិញ​” ។
 
ទ្រឹស្តី​មួយ​បាន​និយាយ​ថា ការ​ព្យាបាល​ដោយ​ប្រើប្រាស់​ថ្នាំ​ច្រើន​ពេក​អាច​បណ្តាល​អោយ ប្រព័ន្ធ​ខួរក្បាល​ចុះ​ខ្សោយ​ហើយ​ប្រការ​នេះ​ក៏​នាំ​អោយ​ឈឺចាប់​ជាង​មុន ។​ម្យ៉ាងទៀត​ការ​ឈប់​ប្រើ​ថ្នាំ​ក៏​អាច​ធ្វើ​អោយ​មានការ​ឈឺក្បាល​ដែរ​ដោយសារ​តែ​ជាតិ​ថ្នាំ​នោះ​បាន​ធ្លាក់​ចុះ​នៅ​ក្នុង​ឈាម​។​នេះ​គេ​ហៅ​ថា​symptoms of withdrawala​។
 
-​ការ​ឈឺក្បាល​ប្រកាំង (​ឈឺ​មួយ​ចំហៀង​ក្បាល​) Migraine headaches
 
ការ​ឈឺក្បាល​ប្រកាំង​ចេញ​មក​ពី​ភាព​មិន​ប្រក្រតី​នៃ​ប្រព័ន្ធ​ប្រសាទ​។​ការ​ឈឺក្បាល​ប្រកាំង​នេះ​កំណត់​លក្ខណៈ​វិនិច្ឆ័យ​មួយ​ចំនួន​ដូច​ជា​:
 
មានការ​ឈឺចាប់​៥​ដង​ដូច​គ្នា​នេះ​រួច​មក​ហើយ
ឈឺ​ម្តង​ៗ​មាន​រយ​:​ពេល​ពី​៤​ទៅ​៧២​ម៉ោង
មាន ២ ក្នុង​ចំណោម​ស្ថានភាព​ចំនួន​បួន​ដូច​តទៅ​នេះ​: ១. ឈឺ​មួយ​ចំហៀង​ក្បាល (one-sided pain), ២.​ឈឺ​ខ្ទោ​ក​ៗ (throbbing pain), ៣.​ឈឺ​ពី​តិច​ទៅ​ខ្លាំង (moderate-to-severe pain), និង ៤.​ការ​ឈឺ​ដែល​រំខាន ហើយ​កាន់តែ​អាក្រក់ និង បង្អាក់​សកម្មភាព​ប្រចាំ​ថ្ងៃ ។
យ៉ាង​ហោច​ណាស់​រួម​ដោយ​ចង្អោរ (nausea),​ឬ ក្អួត (vomiting) ។
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com