កីឡាអន្តរជាតិ
អន្តរជាតិ
Zlatan ស៊ុតគ្រាប់ទី៤០០ក្នុងលីគ ជួយ AC Milan ឈ្នះ Roma
01, Nov 2021 , 3:35 pm        
រូបភាព
Zlatan Ibrahimovic រកបានគ្រាប់ទី៤០០ក្នុងលីគអាជីព ក្រោយស៊ុតបាល់ពិន័យ Free-kick ដ៏អស្ចារ្យក្នុងជ័យជម្នះរបស់ AC Milan លើក្រុម Roma ២-១ ក្នុងក្របខណ្ឌ Serie A។ នេះជាបរាជ័យក្នុងដីរបស់ Roma ជាលើកដំបូងរដូវកាលនេះ ក្រោមការដឹកនាំរបស់លោក Jose Mourinho។



គ្រាប់បាល់នាំមុខរបស់ក្រុមភ្ញៀវ AC Milan សម្រេចបានដោយ Ibrahimovic បន្ទាប់ពីខ្សែប្រយុទ្ធវ័យ៤០ឆ្នាំរូបនេះទាត់ Free-kick ដ៏ល្អនៅនាទី២៦។ កីឡាករសញ្ជាតិស៊ុតអែតរូបនេះ ក៏បានបង្កើតឱកាសដើម្បីជួយក្រុមទទួលបានបាល់ពិន័យ១១ម៉ែត្រផងដែរ បន្ទាប់ពីខ្សែការពារ Roma ធ្វើឱ្យដួលនៅតំបន់គ្រោះថ្នាក់នៅនាទី៥៧។ Franck Kessié ជាអ្នកទាត់បាល់ពិន័យ១១ម៉ែត្រដើម្បីជួយក្រុមលោក Stefano Pioli នាំមុខ២០។ ១គ្រាប់របស់ Roma ធ្វើបានដោយ Stephan El Shaarawy នៅនាទី៩០+៣។
 
១គ្រាប់របស់ Ibrahimovic អតីតខ្សែប្រយុទ្ធឆ្នើម Manchester United, Juventus, Inter Milan, Barcelona, PSG និង Ajax បានធ្វើឱ្យរូបគេសម្រេចបានគ្រាប់ទី៤០០ក្នុងលីគ សម្រាប់អាជីពកីឡាបាល់ទាត់របស់គេផងដែរ។ ត្រឡប់ទៅចូលរួមជាមួយ AC Milan ជាថ្មីនៅឆ្នាំ២០២០ Ibrahimovic រកបាន២៨គ្រាប់ ក្នុងការបង្ហាញខ្លួនសរុប៤២ប្រកួត និងរកបាន៥៧០គ្រាប់ក្នុងអាជីពពីគ្រប់ការប្រកួត។
 
តាមរយៈជ័យជម្នះនេះ បានជួយ AC Milan ដែលស្ថិតនៅលេខ២ មាន៣១ពិន្ទុស្មើគ្មាជាមយយក្រុម Napoli ដែលឈរកំពូលតារាងលីគកំពូលអ៊ីតាលីក្រោយការប្រកួត១១លើករៀងខ្លួន។ AC Milan និង Napoli ស៊ុតតែមិនដែលចាញ់ដូចគ្នា ក្នុងនោះឈ្នះ១០លើក និងស្មើ១លើក។
 
 ដោយឡែក ការចាញ់ AC Milan នេះ ជាបរាជ័យក្នុងដីនៅ Serie A លើកដំបូងរបស់ក្រុមរហស្សនាមឆ្កែចចក ក្រោមការដឹកនាំរបស់លោក Mourinho នៅរដូវកាល ២០២១-២២នេះ។ អ្នកចាត់ការសញ្ជាតិព័រទុយហ្កាល់ ដែលចូលដឹកនាំ Roma ដើមរដូវកាល ជួយក្រុមឈរចំណាត់ថ្នាក់ទី៤ ដោយរកបាន១៩ពិន្ទុ។ ម្ចាស់ការពារតំណែងជើងឯក Inter Milan នៅលេខ៣មាន មាន២៤ពិន្ទុ៕

Tag:
 Zlatan Ibrahimovic
  Serie A
© រក្សាសិទ្ធិដោយ thmeythmey.com