កីឡាអន្តរជាតិ
អន្តរជាតិ
World Cup៖ FIFA ហាមអ្នកគាំទ្រហុងគ្រី ចូលមើលប្រកួតហុងគ្រីជាមួយប៉ូឡូញ
02, Nov 2021 , 5:02 pm        
រូបភាព
អ្នកគាំទ្រក្រុមកីឡាបាល់ទាត់ហុងគ្រីត្រូវហាមចូលរួមការប្រកួតជម្រុះ World Cup ក្នុងជំនួបទល់ក្រុមប៉ូឡូញ បន្ទាប់ពីពួកគេប៉ះទង្គិចគ្នាជាមួយប៉ូលិសអំឡុងពេលប្រកួតជាមួយអង់គ្លេសនៅ Wembley នាខែតុលា។



ក្រុមអ្នកគាំទ្រហុងគ្រី បានប្រើអាកប្បកិរិយាមិនត្រឹមត្រូវឡើយអំឡុងការប្រកួតរវាងជម្រើសជាតិហុងគ្រីទល់នឹងអង់គ្លេសអំឡុងការប្រកួតជម្រុះ World Cup 2022 នៅទីក្រងឡុដ៍។
ដោយមើលឃើញទង្វើមិនសមរម្យបែបនេះ សហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) បានដាក់ពិន័យក្នុងជំនួបហុងគ្រី​ទល់នឹង​ប៉ូឡូញ​នៅ​ថ្ងៃ​ទី១៥ ខែ​វិច្ឆិកា មិនឱ្យមានអ្នកគាំទ្រហុងគ្រីឡើយ។
 
សហព័ន្ធកីឡាបាល់ទាត់ហុងគ្រីក៏ត្រូវ FIFA ពិន័យជាប្រាក់ចំនួន ៧៥,០០០ ហ្វ្រង់ស្វីស (ជាង៨ម៉ឺនដុល្លារអាម៉េរិក) ផងដែរ។ ស្ថាប័នគ្រប់គ្រងកីឡាបាល់ទាត់ពិភពលោកមួយនេះ ថែមទាំង ថ្កោលទោស ចំពោះសកម្មភាពរបស់អ្នកគាំទ្រហុងគ្រី និងស្នើពួកគេប្តូរឥរិយាបទឱ្យបានសមរម្យឡើងវិញ។
 
នេះមិនមែនជាករណីទី១ ដែលបង្កឡើងដោយក្រុមអ្នកគាំទ្រហុងគ្រីឡើយ។ កាលពីខែមិថុនា UEFA បានពិន័យសហព័ន្ធកីឡាបាល់ទាត់ហុងគ្រី និងពិន័យឱ្យលេងដោយបិទកីឡដ្ឋានចំនួនបីប្រកួត ព្រោះអ្នកគាំទ្ររើសអើងជាតិសាសន៍អំឡុងប្រកួត Euro 2020។
 
លោក Piara Powar នាយកប្រតិបត្តិអង្គការប្រឆាំងការរើសអើង Fare Network បានប្រាប់កាសែត BBC Sport ថាប្រទេសហុងគ្រីប្រហែលជាមាន អ្នកគាំទ្រកីឡាដែលមានបញ្ហាច្រើនបំផុតនៅអឺរ៉ុប៕

Tag:
 FIFA
  រើសអើងជាតិសាសន៍
© រក្សាសិទ្ធិដោយ thmeythmey.com