កីឡាអន្តរជាតិ
អន្តរជាតិ
UEFA ច្រានចោលសំណុំរឿងកីឡាករស៊ុតអែត Elanga ដែលថា កីឡាករអ៊ីតាលីរើសអើងពូជសាសន៍
03, Nov 2021 , 8:29 am        
រូបភាព
សហព័ន្ធបាល់ទាត់អ៊ឺរ៉ុប​ UEFA បានសម្រេចមិនដាក់ពិន័យលើក្រុមជម្រើសជាតិអ៊ីតាលី អាយុក្រោម២១ឆ្នាំ ក្រោយបានបើកការសើបអង្កេតជុំវិញរឿងរើសអើងពូជសាសន៍ លើកីឡាករស៊ុយអែត Anthony Elanga រួចមក។នេះបើតាមការបកស្រាយពី UEFA។

 
រឿងហេតុនៃការរើសអើងពូជសាសន៍លើកីឡាករ Anthony Elanga បានកើតឡើង អំឡុងការប្រកួតបាល់ទាត់អាយុក្រោម២១ឆ្នាំ រវាងស៊ុយអែត ទល់នឹងអ៊ីតាលី ដោយការប្រកួតនោះ បានបញ្ចប់ទៅក្នុងលទ្ធផល ១-១ កាលពីថ្ងៃទី១២ ខែតុលាកន្លងទៅ។ 
 
យោងតាមការស៊ើបអង្កេតរបស់ UEFA រួចមក សហព័ន្ធបាល់ទាត់អ៊ឺរ៉ុបមួយនេះ បានសម្រេចបដិសេធពិន័យលើអ៊ីតាលី។
ក្រោយពេលទទួលបានដំណឹងបែបនេះពី UEFA សហព័ន្ធបាល់ទាត់ស៊ុយអែត SvFF លើកគឡើងថា ខ្លួនពិតជាមានការខកចិត្តយ៉ាងខ្លាំងចំពោះការសម្រេចមួយនេះ។ មិនតែប៉ុណ្ណោះកីឡាករ Elanga ផ្ទាល់ក៏មិនសប្បាយចិត្ត ចំពោះដំណឹងនេះដែរ។
 
«ខ្ញុំពិតជាអស់សង្ឃឹមខ្លាំងណាស់ នៅពេលខ្ញុំបានឮដំណឹងបែបនេះហើយ ខ្ញុំក៏មិនអាចទទួលយកបាននូវទង្វើរលើរូបខ្ញុំបែបនេះដូចគ្នា។ខ្ញុំក៏សង្ឃឹមថាការប្តឹងឧន្ធរណ៍នឹងអាចចេញលទ្ធផលណាមួយនៅពេលខាងមុខ»។ នេះជាការលើកឡើងពីសំណាក់ Elanga៕

© រក្សាសិទ្ធិដោយ thmeythmey.com