កីឡាអន្តរជាតិ
អន្តរជាតិ
Lewandowski ក្លាយជាកីឡាករដំបូងស៊ុតបាន៨០គ្រាប់ក្នុង១០០ប្រកួតនៅ UCL
03, Nov 2021 , 5:59 pm        
រូបភាព
ខ្សែប្រយុទ្ធសញ្ជាតិ​ប៉ូឡូញ Robert Lewandowski រកបាន Hat-Trick ក្នុងជំនួបក្របខណ្ឌ Champion Leagues រវាងក្រុម Bayern Munich ទល់ជាមួយនឹងក្រុម Benfica ដែលក្រុមអាល្លឺម៉ង់យកឈ្នះដោយលទ្ធផល៥-២ នារាត្រីថ្ងៃទី២ ខែវិច្ឆិកា។ ក្រុមខ្លាំងរបស់អាល្លឺម៉ង់មួយនេះ ក៏បានឡើងទៅកាន់វគ្គ១៦ក្រុមដំបូងក្នុងរដូវកាលនេះ។






ស្របពេលក្រុម Bayern Munich ធ្វើបានល្អ ខ្សែប្រយុទ្ធឆ្នើម Lewandowski វ័យ៣៣ឆ្នាំ ក៏សម្រេចបានសមិទ្ធផលធំផងដែរ។ រូបគេ ក្លាយជាកីឡាករទីមួយដែលអាចស៊ុតបាន៨០គ្រាប់នៅត្រឹម១០០ប្រកួតនៅពានរង្វាន់កំពូលទ្វីបអឺរ៉ុប។ Lionel Messi រកគ្រាប់បាល់៨០គ្រាប់នៅប្រកួតទី១០២ ឯ Cristiano Ronaldo រកបាននៅប្រកួតទី១១៦របស់ខ្លួន។
ខ្សែប្រយុទ្ធរូបនេះ ក៏ជាកីឡាករទី៣ដែលរកគ្រាប់បាល់បានច្រើនជាងគេក្នុង UCL ចំនួន ៨១គ្រាប់បន្ទាប់ពី Ronaldo ដែលរកបាន១៣៩គ្រាប់ និង Messi រកបាន១២៣គ្រាប់៕



Tag:
 Robert Lewandowski
  UCL
  Bayern Munich
© រក្សាសិទ្ធិដោយ thmeythmey.com