ជាតិ
ក្រសួងធម្មការ នឹងបើកវគ្គបណ្ដុះបណ្ដាលក្រមសីលធម៌អាចារ្យជំនាន់ទី៣៦
06, Nov 2021 , 6:59 pm        
រូបភាព
ភ្នំពេញ៖ ក្រសួងធម្មការ និងសាសនា នឹងបើកវគ្គបណ្ដុះបណ្ដាលស្តីពីតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យជំនាន់ទី៣៦ ដល់អាចារ្យទូទាំងប្រទេស ចំនួន៨០នាក់ ដោយឥតគិតថ្លៃ ។ ការបណ្ដុះបណ្ដាលនេះ នឹងធ្វើឡើងតាមប្រព័ន្ធអនឡាញ រយៈពេល៤ ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១។

  
 
បើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធម្មការ និងសាសនា ការជ្រើសរើសសិក្ខាកាម នឹងឱ្យប្រធានមន្ទីរធម្មការនៅតាមរាជខេត្ត ជ្រើសរើសអាចារ្យស្ម័គ្រចិត្ត តាមវត្តនីមួយៗ ទាំងវត្តគណៈមហានិកាយ និងវត្តគណៈធម្មយុត្តិកនិកាយ ដែលមានលទ្ធភាពចូលរួមតាមប្រព័ន្ធអនឡាញ។ 
 
ប្រធានមន្ទីរធម្មការ និងសាសនា រាជធានី-ខេត្ត ត្រូវផ្ញើបញ្ជីឈ្មោះសិក្ខាកាម ប្រវត្តិរូបសង្ខេបមានបិទរូបថត ១ច្បាប់ រូបថតទំហំ ៤គុណ៦ ចំនួន២សន្លឹក និងអត្តសញ្ញាណប័ណ្ណថតចម្លងរបស់សិក្ខាកាម ១សន្លឹក។ មន្ទីរធម្មការរាជធានី-ខេត្ត ត្រូវផ្ញើបញ្ជីឈ្មោះ និងប្រវត្តិសិក្ខាកាម មកកាន់ក្រសួងឱ្យបានមុនថ្ងៃទី ១៧ ខែ វិច្ឆិកា ឆ្នាំ២០២១៕ 

Tag:
 វគ្គបណ្ដុះបណ្ដាល
 ក្រមសីលធម៌
  អាចារ្យ
© រក្សាសិទ្ធិដោយ thmeythmey.com