ជាតិ
Touropia៖ គោលដៅទេសចរណ៍អាស៊ីអាគ្នេយ៍ តំបន់អង្គរលេខ១ ភ្នំពេញលេខ២០ ព្រះសីហនុលេខ២៨
06, Nov 2021 , 7:59 pm        
រូបភាព
ដោយ:
គេហទំព័រទេសចរណ៍ Touropia បានកំណត់យកតំបន់ទេសចរណ៍ចំនួន២៩ ដែលទេសចរគួរទៅកម្សាន្តនៅអាស៊ីអាគ្នេយ៍។ ជាមួយគ្នានោះ តំបន់អង្គរ ទទួលបានចំណាត់ថ្នាក់លេខ១ ខណៈ ភ្នំពេញ នៅលំដាប់លេខ២០ និងព្រះសីហនុនៅលេខ ២៨។





តំបន់អង្គរវត្ត ក្នុងខេត្តសៀមរាប ទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងចំណោមទីតាំងចំនួន២៩។ មូលហេតុដែល Touropia ជ្រើសរើសរមណីយដ្ឋានអង្គរ ជាគោលដៅទីមួយ ព្រោះតំបន់អង្គរ ជាទីក្រុងវប្បធម៌ ដ៏ចំណាស់មួយ ក្នុងតំបន់អាស៊ីអាគ្នេយ៍។ តំបន់អង្គរ មានប្រាសាទបុរាណធំៗ ដូចជា ប្រាសាទបាយ័ន ប្រាសាទអង្គរតូច ជាដើម។ 



ទីភ្នាក់ងារ Touropia បានសរសេរលើគេហទំព័ររបស់ខ្លួនដូច្នេះថា ៖« នៅពេលគេនិយាយពីទីក្រុងបុរាណ អ្នកដំណើរនឹងមិនរំលងតំបន់អង្គរ ខាងជើងប្រទេសកម្ពុជា ដែលមានវប្បធម៌សំខាន់ៗ »។
 


ក្រៅពីតំបន់អង្គរ រាជធានីភ្នំពេញ បានស្ថិតនៅលេខ២០ ។ ដ្បិតទីក្រុងមួយនេះ ឆ្លងកាត់សង្គ្រាមជាច្រើនដំណាក់កាល ប៉ុន្តែរាជធានីភ្នំពេញ នៅតែបញ្ចេញសម្រស់ ដ៏ត្រកាល ព្រោះ  ជាទីក្រុងដែលមានសំណង់ពី សម័យបារាំង សេសសល់ជាច្រើន។ 
បន្ថែមពីនេះ ឆ្នេរខ្សាច់ ក្នុងខេត្តព្រះសីហនុ ក៏បានជាប់ចំណាត់ថ្នាក់លេខ ២៨ ព្រោះ ជាទីតាំងដែលទេសចរ អាចសម្រាកលម្ហែ ជាមួយខ្យល់អាកាសល្អ រួមផ្សំនឹងឆ្នេរខ្សាច់ ដ៏ស្រស់ស្អាត។
 
ចំណាត់ថ្នាក់ Touropia លើគោលទេសចរណ៍ទាំង២៩នៅតំបន់អាស៊ីអាគ្នេយ៍៖
១. រមណីយដ្ឋានអង្គរ (កម្ពុជា)
២. កោះបាលី (ឥណ្ឌូណេស៊ី)
៣. ឆ្នេរហាឡុង (វៀតណាម)
៤. ក្រុងបាងកក (ថៃ)
៥. រមណីយដ្ឋាន Bagan (មីយ៉ាន់ម៉ា)
៦. វាលស្រែ Ifugao Rice Terraces (ហ្វីលីពីន)
៧. ប្រាសាទ Borobudur (ឥណ្ឌូណេស៊ី)
៨. ក្រុងលួងប្រាបាង្គ (ឡាវ)
៩. កោះ Ko Phi Phi (ថៃ)
១០. ប្រទេសសិង្ហបុរី
១១. ឧទ្យាន Komodo National Park (ឥណ្ឌូណេស៊ី)
១២. ភ្នំ Kinabalu (ឥណ្ឌូណេស៊ី)
១៣. ឆ្នេរ Boracay (ហ្វីលីពីន)
១៤. ក្រុងយ៉ាំងហ្គោន (មីយ៉ាន់ម៉ា)
១៥. ក្រុង Hoi An (វៀតណាម)
១៦. ឧទ្យាន Taman Negara (ម៉ាឡេស៊ី)
១៧. កោះ Palawan (ហ្វីលីពីន)
១៨. បឹង Inle (មីយ៉ាន់ម៉ា)
១៩. ខេត្តឈៀងម៉ៃ (ថៃ)
២០. រាជធានីភ្នំពេញ (កម្ពុជា)
២១. កោះ Gili Islands (ឥណ្ឌូណេស៊ី)
២២. ក្រុងគួឡាឡាំពួរ (ម៉ាឡេស៊ី)
២៣. កោះភូកេត (ថៃ)
២៤. ក្រុង Vang Vieng (ឡាវ)
២៥. ក្រុងហាណូយ (វៀតណាម)
២៦. កោះ Perhentian (ម៉ាឡេស៊ី)
២៧. តំបន់ Sapa (វៀតណាម)
២៨. ក្រុងព្រះសីហនុ (កម្ពុជា)
២៩. ក្រុងវៀងចន្ទន៍ (ឡាវ)៕

Tag:
 Touropia៖ គោលដៅទេសចរណ៍អាស៊ីអាគ្នេយ៍ តំបន់អង្គរលេខ១ ភ្នំពេញលេខ២០ ព្រះសីហនុលេខ២៨
© រក្សាសិទ្ធិដោយ thmeythmey.com