ជាតិ
សង់រូបសំណាកផ្លែត្នោតដើម្បី​បង្ហាញពីសក្ដានុពលស្ករត្នោតនៅកំពង់ស្ពឺ​
07, Nov 2021 , 9:59 am        
រូបភាព
កំពង់ស្ពឺ បានសង់រូបសំណាកផ្លែត្នោតមួយកន្លែងនៅក្បែវត្តថ្មី ជាប់នឹងគល់ស្ពានឆ្លងស្ទឹងព្រែកត្នោត ដែលស្ថិតក្នុងសង្កាត់រការធំ ក្រុងច្បារមន។ បច្ចុប្បន្ន រូបសំណាកផ្លែត្នោតនេះ ត្រូវបានសាងសង់បានប្រមាណ ៩០ភាគរយ ដែលគ្រោងសម្ភោធឆាប់ៗនេះ។

  
 
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងថា ត្នោត គឺជាដើមឈើតំណាងឲ្យភូមិសាស្រ្តខេត្តកំពង់ស្ពឺ ហើយការសាងសង់រូបសំណាកនេះ គឺចង់បង្ហាញពីសក្ដានុពលរបស់ សហគមន៍ស្ករត្នោតកំពង់ស្ពឺ និងអត្ថប្រយោជន៍ជាច្រើនទៀតរបស់ត្នោត។ លោក បន្តថា បច្ចុប្បន្ន ស្ករត្នោត ក្លាយជាផ្នែកមួយជួយដល់ជីវភាពពលរដ្ឋ និងសេដ្ឋកិច្ចខេត្តកំពង់ស្ពឺ។ 
 
លោក វ៉ី សំណាង ប្រាប់សារព័ត៌មានថ្មីៗ២៥ នៅថ្ងៃទី៥ ខែវិច្ឆិកានេះ ដូច្នេះ៖« ការសាងសង់នេះ គឺចង់បង្ហាញពីសក្ដានុពលរបស់ខេត្តខ្ញុំ(កំពង់ស្ពឺ)។ ក្រៅពីរបស់អ្វីផ្សេងៗ គឺយើងមាន ​ដើមត្នោត ស្ករត្នោត ដែលវាអាចជាចលករមួយដែលអាចទាញយកប្រយោជសេដ្ឋកិច្ចជូនខេត្ត​ និងប្រជាជន»៕ 

Tag:
 ត្នោត
 ​​​ខេត្តកំពង់ស្ពឺ
© រក្សាសិទ្ធិដោយ thmeythmey.com