COVID-19
ជាតិ
កូវីដ-១៩៖ ឆ្លងថ្មី ៧១នាក់ទៀត សះស្បើយ៨០នាក់ និងស្លាប់ ៥នាក់
07, Nov 2021 , 11:41 am        
រូបភាព
ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន៧១ នាក់ទៀត តាមរយៈការតេស្តរកសំណាកតាមម៉ាស៊ីន PCR ដោយក្នុងនោះមាន៥ នាក់ ជាករណីនាំចូលពីបរទេស។

 
 
ជាមួយគ្នានេះ ក៏មានអ្នកជំងឺចំនួន៨០ នាក់ បានជាសះស្បើយ និងស្លាប់មានចំនួន ៥នាក់ ក្នុងនោះ៣នាក់ ជាអ្នកមិនបានចាក់វ៉ាក់សាំង។ នេះបើតាមក្រសួងសុខាភិបាល នៅថ្ងៃទី៧ ខែវិច្ឆិកានេះ។
 
បច្ចុប្បន្នកម្ពុជា មានអ្នកឆ្លងសរុប១១៩ ០៩២នាក់ ខណៈអ្នកជាសះស្បើយ១១៥ ៤៤៧នាក់ និងអ្នកស្លាប់២ ៨២៩នាក់៕

Tag:
 កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com