ជាតិ
អាជ្ញាធរភ្នំពេញ បំផ្លាញចោលទំនិញក្លែងក្លាយជិត៥០តោន
07, Nov 2021 , 1:56 pm        
រូបភាព
ភ្នំពេញ៖ មន្រ្តីនៃអគ្គនាយដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប. ប) បានបំផ្លាញទំនិញក្លែងក្លាយ និងខូចគុណភាពជិត៥០តោន នៅរាជធានីភ្នំពេញ។


 
បើតាម ក.ប.ប ទំនិញជិត៥០តោននេះ គឺមានសារធាតុពុល និងខូចគុណភាព ដែល បង្រ្កាបបាននៅតាមផ្សារ និងទីតាំងផ្សេងៗ ក្នុងរាជធានីភ្នំពេញ។  ទំនិញទាំងនោះ មាន អាល់កុលក្លែងក្លាយ ឬមេតាណុលចំនួន ៤៥ ៣៥៣លីត្រ , ស្រាស និងស្រាទំពាំងបាយជូ ចំនួន៣៤៧យួរ និង ៤ ២៧៥ លីត្រ និងផលិតផលម្ហូបអាហារខូចគុណភាព ដែលរឹបអូសបានពីបណ្តាទីផ្សារនិងឃ្លាំងស្តុកទំនិញ ចំនួន ៣៥៨គីឡូក្រាម។ 
 

រូបភាពពី ក.ប.ប ។

សូមជម្រាបថា ទំនិញក្លែងក្លាយ មិនត្រឹមតែគ្មានប្រសិទ្ធិភាពប៉ុណ្ណោះឡើយ តែវាបណ្ដាលឱ្យប៉ះពាល់សុខភាពអ្នកប្រើប្រាស់ផងដែរ។  ផលប៉ះពាល់ទាំងនោះរួមមាន ធ្វើឱ្យរលាកស្បែក រលាកភ្នែក ឈឺក្បាល វិលមុខ ស្រវាំងភ្នែក ងងុយគេង បាត់បង់ស្មារតី ក្អួតចង្អោរ រំខានដល់ការរំលាយអាហារ ឬអាចបណ្ដាលឱ្យស្លាប់បើទទួលទានលើសកម្រិត៕


ស្រាស ស្រាទំពាំងបាយជូ និងអាល់កុល ដែលក.ប.ប រឹបអូសនាពេលកន្លង។ រូបភាពី ក.ប.ប ។


Tag:
 ទំនិញខូចគុណភាព
  កបប
© រក្សាសិទ្ធិដោយ thmeythmey.com