ជាតិ
បទសម្ភាសន៍
លោក គឹម ចាន់ដារិទ្ធ បង្កើត«ប្រហិតរទេះបាប់ប៊ល» ដើម្បីឱ្យអ្នកមានជីវភាពលំបាកមានមុខរបររកស៊ី
08, Nov 2021 , 7:59 am        
រូបភាព
លោក គឹម ចាន់ដារិទ្ធ សហស្ថានិក ប្រហិតរទេះបាប់ប៊ល.
លោក គឹម ចាន់ដារិទ្ធ សហស្ថានិក ប្រហិតរទេះបាប់ប៊ល.
ដោយ៖ សុង សុធាវី
 
ភ្នំពេញ៖  វិបត្តិកូវីដ-១៩ជាង២ឆ្នាំមកនេះ បានប៉ះពាល់សេដ្ឋកិច្ច និងវិស័យជាច្រើននៅកម្ពុជា។ ដ្បិតកូវីដ-១៩ បានវាយប្រហារអាជីវកម្មជាច្រើន តែផ្នែកចំណីអាហារ ហាក់មានសន្ទុះ។ ឆ្លងកាត់បទពិសោធនៃការផលិតគ្រឿងបរិភោគជិត១០ឆ្នាំ  លោក គឹម ចាន់ដារិទ្ធ និងដៃគូសហការបានរួមគ្នា បង្កើតយីហោអាជីវកម្ម «ប្រហិតរទេះបាប់ប៊ល» ដើម្បីផ្ដល់ឱកាសដល់អ្នកមានជីវភាពក្រីក្រ មានមុខរបរ និងមិនចំណាកស្រុក។

 
ដើម្បីជ្រាបកាន់តែច្បាស់ សូមលោកអ្នកនាងទស្សនាបទសម្ភាសន៍រវាងកញ្ញា សុង សុធាវី 
អ្នកសម្របសម្រួល កម្មវិធី «គំនិតថ្មី»  និង លោក  គឹម ចាន់ដារិទ្ធ  ដូចតទៅ៖
 
 
ក្នុងកម្មវិធី «គំនិតថ្មី»នៃសារព័ត៌មានថ្មីៗ  លោក គឹម ចាន់ដារិទ្ធ សហស្ថាបនិកប្រហិតរទេះបាប់ប៊ល និងមានអាជីវកម្មបីទៀតនៅក្នុងដៃ បានអះអាងថា  ប្រហិតរទេះបាប់ប៊ល លក់ប្រេនឆាយឱ្យអ្នកមានជីវភាពលំបាកតែប៉ុណ្ណោះ។ លោកបន្តថា កញ្ចប់ប្រេនឆាយសាកល្បង មានតម្លៃចាប់ពី ២៨០០ដុល្លារឡើងទៅ ហើយតំណាងចែកចាយអាចបង់រំលោះ
ឬបង់ប្រាក់ផ្ដាច់ក៏បាន។ទន្ទឹមនឹងនេះ តំណាងចាយចែកក៏ទទួលបានការ បង្ហាត់បង្ហាញពីរបៀបប្រតិបត្តិការមុខរបរមួយនេះ ជំនាញ និងរបៀបគ្រប់គ្រងអាជីវកម្មឱ្យដំណើរការរលូនផងដែរ។
 

លោក គឹម ចាន់ដារិទ្ធ និង លោក ទេស ដារ៉ាវិចិត្រ សហស្ថានិក ប្រហិតរទេះបាប់ប៊ល.

សហគ្រិនវ័យ៣៨ឆ្នាំរូបនេះ បានបញ្ជាក់ដូច្នេះ៖ « យើងបង្កើតប្រហិតរទេះបាប់ប៊លនេះ គឺផ្តល់ឱកាសចំណេញច្រើនទៅកាន់តំណាងចែកចាយ សឹងតែ៩០% ព្រោះថាគ្រប់យ៉ាងដែលមាននៅលើរទេះនេះ គឺបានសម្រិតសម្រាំងទាំងគុណភាព រសជាតិ ដែលធ្វើឡើងដោយស្នាដៃពួកយើងផ្ទាល់ ក្នុងតម្លៃសមរម្យ និងបណ្តុះបណ្តាលសមត្ថភាពតំណាងជាមុនសិន ទើបអនុញ្ញាតឱ្យចាប់ផ្តើមដំណើរការលក់។ បើតំណាងជាអ្នកមានចង់ទិញ ក៏យើងមិនអាចលក់រទេះឱ្យដែរ ព្រោះបំណងយើងមិនធ្វើដើម្បីតែលុយទេ»។
 

លោក គឹម ចាន់ដារិទ្ធ និងសហស្ថានិក ប្រហិតរទេះបាប់ប៊លច្រើនរូបទៀត

បើតាមសហគ្រិនរូបបាន ក្រុមហ៊ុនប្រហិតរទេះបាប់ប៊ល មិនផ្ដោតតែការចំណេញជាកត្តាចម្បងនោះទេ ប៉ុន្តែលោក ចង់ឱ្យដៃគូសហការទាំងអស់ រកចំណូលបានច្រើន និងចង់ផ្ដល់ចំណីអាហារដែលមានគុណភាព ដល់អតិថិជន៕

© រក្សាសិទ្ធិដោយ thmeythmey.com