ជាតិ
ពិធីដាល់អំបុក៣ថ្ងៃនៅស្រុកបន្ទាយស្រី ទាក់ទាញទេសចរបានច្រើន
07, Nov 2021 , 10:59 pm        
រូបភាព
លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានរៀបចំពិធីដាល់អំបុក នៅបរិវេណរង្វង់មូលបន្ទាយស្រី រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី៥ ដល់ទី៧ ខែវិច្ឆិកា ឆ្នាំ២០២១។ ៣ថ្ងៃ នៃកម្មវិធី មានភ្ញៀវទេសចរបានទៅកម្សាន្តច្រើនជាហូរហែ។ ទោះជាយ៉ាងណា លោក ហ្វីណង់ មិនលើកទឹកចិត្តឱ្យភ្ញៀវទេសចរទៅច្រើនកកកុញឡើយ អំឡុងពេលកូវីដ-១៩នេះ។

 
 
«យើងរៀបចំរយៈពេល៣ថ្ងៃ ហើយ២ថ្ងៃនេះ មានភ្ញៀវទេសចរមកច្រើនជាហូរហែ គេទៅមកៗ។ ប៉ុន្តែក្នុងបរិបទនេះ យើងមិនលើកទឹកចិត្តឱ្យពួកគាត់មកច្រើន កកកុញជាងហ្នឹងទេ»។ នេះបើតាមលោក ឃឹម ហ្វីណង់ ដោយបន្តថា រង្វង់មូលបន្ទាយស្រី មានទីធ្លាទូលាយគួរសម្យ ហើយអ្នកចូលរួមទាំងអស់ ក៏គោរពតាមវិធានសុវត្ថិភាព ដោយពាក់ម៉ាស និងបាញ់អាកុលផងដែរ៕



















© រក្សាសិទ្ធិដោយ thmeythmey.com