ជាតិ
ព្រះមហាក្សត្រ
ព្រះមហាក្សត្រនឹងយាងទៅចូលរួមកិច្ចប្រជុំមហាសន្និបាតយូណេស្កូលើកទី៤១នៅប៉ារីស
08, Nov 2021 , 9:46 am        
រូបភាព
ព្រះករុណាព្រះមហាក្សត្រ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី។ រូបថត AFP
ព្រះករុណាព្រះមហាក្សត្រ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី។ រូបថត AFP
ដោយ: រួបរួម
ព្រះករុណា ព្រះមហាក្សត្រ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នឹងយាងចូលរួមកិច្ចប្រជុំមហាសន្និបាតយូណេស្កូលើកទី៤១នៅក្រុងប៉ារីស ប្រទេសបារាំង។ បើតាមសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រះមហាក្សត្រនឹងយាងទៅនាថ្ងៃទី១០ ខែវិច្ឆិកា បន្ទាប់ពីព្រះរាជវត្តមានព្រះអង្គនាព្រះរាជពិធីដុតទៀនជ័យខួបលើកទី៦៨ នៃទិវាបុណ្យឯករាជ្យជាតិ។



មហាសន្និបាតក្រុងប៉ារីសលើកទី៤១ នឹងប្រព្រឹត្តទៅពីថ្ងៃទី៩ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា។ តំណាងរដ្ឋជាសមាជិកចំនួន១៩៣ រំពឹងពិភាក្សាគ្នា អំពីបញ្ហាមួយចំនួនលើកិច្ចគាំពារបេតិកភណ្ឌ បរិស្ថាន និងអប់រំ។

នាកិច្ចប្រជុំលើកទី៤០ កាលពីឆ្នាំ២០១៩ លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក៏បានថ្លែងសុន្ទរកថាផងដែរ។ កិច្ចប្រជុំមានជាភាសាអារ៉ាប់ ចិន អង់គ្លេស បារាំង រុស្ស៊ី និងអេស្ប៉ាញ។

សូមរំលឹកផងដែរ ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០០៤ ព្រះករុណាព្រះមហាក្សត្រ មានព្រះរាជតួនាទីជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំអង្គការយូណេស្កូ ដែលមានទីស្នាក់ការនៅក្រុងប៉ារីស ផងដែរ។ នាអំឡុងពេលនោះ ព្រះអង្គមានប្រជាប្រិយភាពយ៉ាងខ្លាំងលើការលើកកម្ពស់វប្បធម៌ខ្មែរលើឆាកអន្តរជាតិ៕



Tag:
 យូណេស្កូ
© រក្សាសិទ្ធិដោយ thmeythmey.com