COVID-19
ជាតិ
ខារ៉ាអូខេ ឌីស្កូតែក រង្គសាល ត្រូវរង់ចាំក្រោយថ្ងៃ៣០ ខែវិច្ឆិកា ខណៈអាពាហ៍ពិពាហ៍អាចមានអ្នកចូលរួម២០០នាក់
08, Nov 2021 , 9:57 am        
រូបភាព
ដោយ: រួបរួម
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា ការដំណើរការខារ៉ាអូខេ KTV ឌីស្កូតែក រង្គសាល និងក្លិបកម្សាន្ត ផ្សេងៗ ត្រូវរង់ចាំក្រោយថ្ងៃទី៣០ ខែវិច្ឆិកា។



សម្តេចបានបញ្ជាក់ថា ការសម្រេចនេះ គឺយោងតាមសំណើរបស់លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយរង់ចាំមើលដំណើរការសាលារៀន និងទីតាំងមួយចំនួនជាមុនសិន។

ទាក់ទងនឹងពិធិអាពាហ៍ពិពាហ៍ ប្រមុខរដ្ឋាភិបាល សម្រេចឲ្យមានអ្នកចូលរួមយ៉ាងច្រើន២០០នាក់ ដោយមិនគិតពីអ្នកបម្រើសេវាកម្មនៅក្នុងពិធី។ ចំពោះដំណើរការសាលារៀន កម្រិតមតេយ្យ មិនទាន់អនុញ្ញាតឲ្យដំណើរការឡើយ ដោយសារកុមារតូចៗ មិនបានចាក់វ៉ាក់សាំង៕


© រក្សាសិទ្ធិដោយ thmeythmey.com