ជាតិ
សម្ដេច ហ៊ុន សែន បញ្ជាឱ្យដោះស្រាយបញ្ហាដីធ្លីពលរដ្ឋ ក្រៅប្រព័ន្ធតុលាការ ដោយសុចរិតភាព
08, Nov 2021 , 10:05 am        
រូបភាព
ភ្នំពេញ៖ ពីពិធីសម្ពោធអគារក្រសួងរៀបចំដែនដី នាព្រឹកថ្ងៃចន្ទ ទី៨ ខែវិច្ឆិកា សម្ដេច ហ៊ុន សែន បានបញ្ជាឱ្យអាជ្ញាធរ ប្រឹងប្រែងដោះស្រាយបញ្ហាដីពលរដ្ឋ ក្រៅប្រព័ន្ធតុលាការ ប្រកបដោយសុចរិតភាព។



សម្ដេច ហ៊ុន សែន បានប្រាប់ឱ្យលោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូនីយកម្ម និងសំណង់ ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធ ត្រូវចេញបណ្ណកម្មសិទ្ធិកាន់កាប់ដីធ្លីឱ្យប្រជាពលរដ្ឋ ឱ្យបានត្រឹមត្រូវ ជាពិសេសដោះស្រាយបញ្ហាដីធ្លីពលរដ្ឋ ក្រៅប្រព័ន្ធតុលាការ និងដីសម្បទានសង្គមកិច្ច ។
 

«ខិតខំដោះស្រាយបញ្ហាដីធ្លីក្រៅប្រព័ន្ធតុលាការ ហើយត្រូវមានសុចរិតភាព បើមានសុចរិតភាពយើងនឹងអាចដោះស្រាយបញ្ហាបាន»។ នេះបើតាមប្រមុខរដ្ឋាភិបាល ដែលបានបន្ថែមថា ការដោះស្រាយបញ្ហាដីធ្លីក្រៅប្រព័ន្ធតុលាការ ក៏ជាផ្នែកមួយសម្រួលស្ថានការណ៍ កុំឱ្យឈានទៅដល់ស្ថានភាពធ្ងន់ធ្ងរដែរ។
 
ចំពោះដីសម្បទានសង្គមកិច្ចវិញ សម្ដេច ហ៊ុន សែន បានប្រាប់ឱ្យរដ្ឋមន្រ្តីដែនដី យកចិត្តទុកដាក់លើកិច្ចការនេះ ព្រោះដីសម្បទាន វាផ្ដល់ប្រយោជន៍ដល់ពលរដ្ឋក្រីក្រ៕

Tag:
 ដីធ្លី
  ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com