ជាតិ
សម្ដេច ហ៊ុន សែន៖ «បើកន្លែងធ្វើការល្អ តែបែរជាអត់ប្រសិទ្ធភាព ស្មើសូន្យ»
08, Nov 2021 , 2:39 pm        
រូបភាព
ភ្នំពេញ៖ សម្ដេច ហ៊ុន សែន ផ្ដាំឱ្យមន្ត្រីទាំងអស់ ត្រូវបំពេញការងារឱ្យមានប្រសិទ្ធភាព ដែលសមស្របតាមបរិយាកាសកន្លែងការងារ។ បានន័យថា បើកន្លែងការងារល្អ ត្រូវមានប្រសិទ្ធភាពការងារខ្ពស់ដែរ។



«ត្រូវចាំណា យុទ្ធសាស្ត្រចតុកោណ ចំណុចចុងក្រោយគេ គឺប្រសិទ្ធភាព។ បើកន្លែងធ្វើការល្អ បែរជាអត់ប្រសិទ្ធភាព ស្មើសូន្យ មានអីទៀត»។ សម្ដេច ហ៊ុន សែន ថ្លែងបែបនេះ នៅក្នុងពិធីសម្ពោធអគារក្រសួងរៀបចំដែនដី នាព្រឹកថ្ងៃចន្ទ ទី៨ ខែវិច្ឆិកា ។
 


ត្រង់ចំណុចនេះ ប្រមុខរដ្ឋាភិបាល បានសង្កត់ធ្ងន់ថា បើសិនជាកន្លែងការងារល្អ ហើយមន្ត្រីទាំងអស់បំពេញការងារមានប្រសិទ្ធភាពខ្ពស់ទៀតនោះ វានឹងនាំផលប្រយោជន៍កាន់តែច្រើនសម្រាប់ជាតិ។
 
បន្ថែមពីនេះ សម្ដេច ហ៊ុន សែន ក៏ផ្ដាំមន្ត្រីឱ្យចេះថែរក្សាអគារការងារ និងសន្សំសំចៃ រាល់ការចំណាយនានា របស់ក្រសួងផងដែរ ដូចជាថ្លៃទឹក និងអគ្គិសនីជាដើម។«អ៊ីចឹងពេលចេញពីធ្វើការអាម៉ាស៊ីនត្រជាក់ក៏នៅតែបើក អាភ្លើងក៏នៅតែបើក នោះហើយហៅថាខ្វះការសន្សំសំចៃ។ ពេលយើងចូលធ្វើការ យើងត្រូវបើក(អគ្គិសនី) តែពេលយើងចេញពីធ្វើការ យើងក៏ត្រូវតែបិទ»។ នេះបើតាមលោកនាយករដ្ឋមន្រ្តី។

Tag:
 ហ៊ុន សែន
  ដីធ្លី
© រក្សាសិទ្ធិដោយ thmeythmey.com