ជាតិ
ក្រសួងទេសចរណ៍ ស្នើឱ្យជប៉ុនពិចារណាបង្កើនជើងហោះហើរត្រង់មកកម្ពុជា
11, Nov 2021 , 7:59 pm        
រូបភាព
ជំនួបទ្វេភាគីរវាង លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក Mikami Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នាថ្ងៃទី ១០វិច្ឆិកា រូបភាពពីក្រសួងទេសចរណ៍
ជំនួបទ្វេភាគីរវាង លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក Mikami Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នាថ្ងៃទី ១០វិច្ឆិកា រូបភាពពីក្រសួងទេសចរណ៍
ដោយ:
ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ស្នើឱ្យជប៉ុនពិចារណា បើកជើងហោះហើរត្រង់មកកម្ពុជាបន្ថែម ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ទេសចរពីជប៉ុនមកកម្ពុជា និងពីកម្ពុជា ទៅជប៉ុន។ ការស្នើនេះ ធ្វើឡើងក្នុងជំនួបរវាងរវាងរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយអគ្គរាជទូតជប៉ុន ប្រចាំប្រទេសកម្ពុជា។



​កម្ពុជាកំពុងរៀបចំផែនការយុទ្ធសាស្ត្រ ទាក់ទាញទេសចរជនជាតិជប៉ុន ក្នុងការបើកទេសចរណ៍វ៉ាក់សាំង។ ក្នុងជំនួបរវាងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍​ និងលោក Mikami Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នៅថ្ងៃទី ១០ វិច្ឆិកា រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លើកឡើងថា កម្ពុជាពិតជាចង់ឃើញវត្តមានភ្ញៀវទេសចរជប៉ុនមកដើរកម្សាន្តនៅកម្ពុជា ពេលបើកទេសចរណ៍វ៉ាក់សាំង។
 
ជាមួយគ្នានេះ លោក ថោង ខុន ស្នើឱ្យលោក Mikami Masahiro ពិនិត្យមើលលទ្ធភាពនៃការបើកជើងហោះហើរត្រង់មកកម្ពុជាបន្ថែមទៀត ដើម្បីសម្រួលការធ្វើដំណើរសម្រាប់ទេសចរ ជាពិសេសអ្នកវិនិយោគ។ បន្ថែមពីនេះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ចង់ឱ្យជប៉ុន គាំទ្រក្នុងការអភិវឌ្ឍផលិតផលទេសចរណ៍ ក្នុងសហគមន៍ និងអេកូទេសចរណ៍ ក៏ដូចជាកសិ-ទេសចរណ៍។
ក្រសួងទេសចរណ៍កម្ពុជា ក៏ចង់ឱ្យមានការបណ្ដុះបណ្ដាល និងគាំទ្រពីប្រទេសជប៉ុន ពាក់ព័ន្ធការរៀបចំទេសចរណ៍ផ្ទះទី២ ដែលផ្ដល់ភាពកក់ក្ដៅដល់ភ្ញៀវទេសចរ។ តាមរយៈការជួបពិភាក្សានេះ លោក ថោង ខុន រំពឹងថាទេសចរជនជាតិជប៉ុន នឹងមកកម្សាន្តកម្ពុជាច្រើន​ក្នុងគម្រោងទេសចរណ៍វ៉ាក់សាំង៕

Tag:
 ThmeyThmey25
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com