COVID-19
ជាតិ
សម្តេច ហ៊ុន សែន លែង​កំណត់ចំនួន​អ្នកចូល​ពិធី​មង្គលការ តែអាស្រ័យ​ទៅតាមទំហំទីតាំង
12, Nov 2021 , 3:43 pm        
រូបភាព
រូបតំណាង
រូបតំណាង
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន តាម​រយៈសារពិសេសមួយ​នា​ថ្ងៃសុក្រ ទី១២ ខែវិច្ឆិកា នេះ បាន​សម្រេច​អនុញ្ញាតឲ្យ​អ្នក​ចូលរួមក្នុងពិធីអាពាហ៍ពិពាហ៍ អាចមាន​ចំនួន​លើស​ពី២០០នាក់ទៅតាមទំហំទីតាំង​នៃការរៀបចំពិធី។ ប្រមុខ​រដ្ឋាភិបាល​ ក្រើន​រំលឹក​ឲ្យអនុវត្តត្រឹម​ត្រូវ​តាម​គោលការណ៍គម្លាតសុវត្ថិភាព ហើយក្នុង១តុ មានភ្ញៀវ​៧នាក់។



ជាមួយ​គ្នានេះ សម្តេច​បាន​ស្នើថា អ្នក​ដែលគេចវេះ​ពីការចាក់វ៉ាក់សាំង មិនគួរ​ត្រូវបាន​អញ្ជើញឲ្យចូលរួមនោះឡើយ ព្រោះអ្នកទាំងនោះ អាចជាភ្នាក់ងារចម្លងកូវីដ-១៩។

សម្តេចនាយករដ្ឋមន្ត្រី ក៏បាន​បញ្ជាក់ផងដែរ ពិធីសាសនាផ្សេងៗ ក៏​មិនត្រូវបាន​កំហិត​ចំនួន​អ្នក​ចូលរួមនោះឡើយ ប៉ុន្តែ​វិធានគម្លាត​សុវត្ថិភាពជាករណីចាំបាច់។

ចំពោះ​សេវាកម្មខារ៉ាអូខេ ក្លិបកម្សាន្ត ឌីស្កូតែក និង​សេវាកម្សាន្តផ្សេងៗ សម្តេចឲ្យ​បន្តរង់ចាំ​ក្រោយ​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា៕


© រក្សាសិទ្ធិដោយ thmeythmey.com