ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
លោក ប៉ែន ច័ន្ទសង្គ្រាម យុវជន ហ៊ុន វណ្ណៈ និង យុវតី ឈឿន ដារ៉ាវី បានចេញពីពន្ធនាគារហើយ
12, Nov 2021 , 3:51 pm        
រូបភាព
យុវតី ឈឿន ដារ៉ាវី លោក ប៉ែន ច័ន្ទសង្គ្រាម និង លោក យុវជន ហ៊ុន វណ្ណៈ ពេលចេញពីពន្ធនាគារ (រូបពីហ្វេសប៊ុក Mala San)
យុវតី ឈឿន ដារ៉ាវី លោក ប៉ែន ច័ន្ទសង្គ្រាម និង លោក យុវជន ហ៊ុន វណ្ណៈ ពេលចេញពីពន្ធនាគារ (រូបពីហ្វេសប៊ុក Mala San)
លោក ប៉ែន ច័ន្ទសង្គ្រាម មន្រ្តីមូលដ្ឋាននៃអតីតគណបក្សប្រឆាំង យុវជន ហ៊ុន វណ្ណៈ និង យុវតី ឈឿន ដារ៉ាវី ដែលជាអ្នកធ្វើកិច្ចការងារសង្គម បានចេញពន្ធនាគារហើយ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។ អ្នកទាំង៣ ត្រូវបានសាលាឧទ្ធរណ៍ បន្ថយទោសខ្លះ ដែលជាហេតុនាំឲ្យពួកគេ បានចេញពីពន្ធនគារក្នុងថ្ងៃនេះ។



អ្នកផ្សេងទៀត រួមមាន អតីតព្រះសង្ឃ កើត សារ៉ាយ យុវជន មាន ព្រហ្មមុនី យុវជន ថា ឡាវី យុវជន មួង សុភ័ក្រ្ត និង យុវតី អេង ម៉ាឡៃ បានចេញពីពន្ធនាគារជាបន្តបន្ទាប់គ្នាក្នុងពេលថ្មីៗនេះ។ ពួកគេទាំងអស់គ្នា សុទ្ធតែជាប់ពីបទញុះញង់បង្កឲ្យមានអសន្តិសុខសង្គម ពាក់ព័ន្ធនឹងការទាមទារឲ្យដោះលែងលោក រ៉ុង ឈុន មេសហជីព និងជាទីប្រឹក្សាសមាគមគ្រូបង្រៀនឯករាជ្យកម្ពុជា។ ពួកគេ ត្រូវកាត់ទោសឲ្យជាប់ពន្ធនាគារ១ឆ្នាំ និងអ្នកខ្លះ ជាប់ច្រើនជាងនេះតិចតួច។ លោក រ៉ុង ឈុន នឹងត្រូវបានដោះលែងដែរ នៅរសៀលថ្ងៃទី១២ ខែវិច្ឆិកានេះ៕

Tag:
 ដោះលែង
© រក្សាសិទ្ធិដោយ thmeythmey.com