COVID-19
ជាតិ
កូវីដ-១៩៖ ករណីឆ្លងថ្មី៦0នាក់ទៀត សះស្បើយ៦៥នាក់ និងស្លាប់៥នាក់
13, Nov 2021 , 11:50 am        
រូបភាព
រូបតំណាង៖ ក្រុមគ្រូពេទ្យកំពុងយកសំណាកពីពលរដ្ឋដើម្បីតេស្តរកកូវីដ-១៩ កាលពីថ្ងៃទី៣០សីហា ឆ្នាំ២០២១
រូបតំណាង៖ ក្រុមគ្រូពេទ្យកំពុងយកសំណាកពីពលរដ្ឋដើម្បីតេស្តរកកូវីដ-១៩ កាលពីថ្ងៃទី៣០សីហា ឆ្នាំ២០២១
ភ្នំពេញ៖ ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន៦០នាក់ទៀត តាមរយៈការតេស្តរកសំណាកតាមម៉ាស៊ីន PCR ដោយក្នុងនោះមាន៧នាក់ ជាករណីនាំចូលពីបរទេស។ ជាមួយគ្នានេះ ក៏មានអ្នកជំងឺ ចំនួន៦៥នាក់ បានជាសះស្បើយ និងស្លាប់មានចំនួន៥នាក់ទៀតដែរ។ ក្រសួងសុខាភិបាលបានបញ្ជាក់ថា ក្នុងចំណោមអ្នកស្លាប់ដោយសារកូវីដ-១៩ នេះ  គឺមាន៣នាក់មិនបានចាក់វ៉ាក់សាំង។ នេះបើតាមក្រសួងសុខាភិបាល នៅថ្ងៃទី១៣ ខែវិច្ឆិកានេះ។


© រក្សាសិទ្ធិដោយ thmeythmey.com