ជាតិ
ក្រសួងទេសចរណ៍ បើកវគ្គបណ្ដុះបណ្ដាលមន្ត្រីសម្របសម្រួល (L.O) ដោយឥតគិតថ្លៃ
13, Nov 2021 , 3:19 pm        
រូបភាព
រូបតំណាង
រូបតំណាង
ដោយ:
ភ្នំពេញ៖ ក្រសួងទេសចរណ៍ បើកវគ្គបណ្ដុះបណ្ដាល សម្របសម្រួល កម្មវិធី និងព្រឹត្តិការណ៍ ដោយឥតគិតថ្លៃដល់មន្ត្រីរាជការ និស្សិត និង សាធារណជន។ វគ្គបណ្ដុះបណ្ដាលនេះ ធ្វើឡើងរយៈពេល៤ថ្ងៃ តាមអនឡាញ និងដោយផ្ទាល់។


បើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍ថ្ងៃទី១១វិច្ឆិកា សិស្ស និស្សិត សាធារណជន និងមន្ត្រីរាជការ មានបំណង់ចង់ក្លាយជាមន្ត្រីសម្របសម្រួលកម្មវិធី និងព្រឹត្តិការណ៍ អាចចុះឈ្មោះចូលរៀនដោយឥតគិតថ្លៃ នៅថ្ងៃទី ២៩-៣០វិច្ឆិកា និងថ្ងៃទី ១-២ ធ្នូ។
 
វគ្គបណ្ដុះបណ្ដាលនេះ ធ្វើឡើងក្នុងគោលបំណង អភិវឌ្ឍសមត្ថភាព ដល់អ្នកចង់បម្រើការ ក្នុងវិស័យទេសចរណ៍ ជាពិសេស ការសម្របសម្រួល ក្នុងព្រឹត្តិការណ៍ និងកម្មវិធីថ្នាក់ជាតិ និងអន្តរជាតិ។
 
មន្ត្រីរាជការ សាធារណជន និងនិស្សិតមានបំណងចូលសិក្សា វគ្គបណ្ដុះបណ្ដាលនេះ អាចចុះឈ្មោះ តាមគេហទំព័រ https://www.tptd.org ឬតាមរយៈទូរស័ព្ទលេខ ០៨៩ ៥៥៦ ៦២៥ និង ០៧៨ ៨៩៩ ៩១៩៕ 
 

Tag:
 ទេសចរណ៍
  ThmeyThmey25
© រក្សាសិទ្ធិដោយ thmeythmey.com