ជាតិ
បុណ្យអុំទូក៖ ទេសចរជាង១១ម៉ឺននាក់ ទៅកម្សាន្តខេត្តព្រះសីហនុ
21, Nov 2021 , 2:16 pm        
រូបភាព
 រូបភាពពីទំព័រហ្វេសប៊ុកខេត្តព្រះសីហនុ
រូបភាពពីទំព័រហ្វេសប៊ុកខេត្តព្រះសីហនុ
ដោយ:
រយៈពេល៣ថ្ងៃនៃពិធីបុណ្យអុំទូក ចាប់ពីថ្ងៃទី១៨-២០ វិច្ឆិកា ភ្ញៀវទេសចរទៅកម្សាន្តនៅតាមតំបន់ឆ្នេរ និងកោះ​ ក្នុងខេត្តព្រះសីហនុ មានរហូតដល់ ១១១ ៣២២នាក់ ​។ ទិន្នន័យនេះមានការកើនឡើងរហូតដល់ជាង ១១៥ភាគរយ បើធៀបនឹងពិធីបុណ្យអុំទូកកាលពីឆ្នាំ២០២០។ នេះបើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ។- 

យោងតាមរបាយការណ៍ដដែលក្នុងចំណោមភ្ញៀវទេសចរសរុបជាង១១ម៉ឺននាក់ ក្នុងនោះមាន ភ្ញៀវទេសចរជាតិចំនួន ១០៥ ៣៨៩នាក់ និង ភ្ញៀវអន្តរជាតិចំនួន ៥​ ៩៣៣នាក់។ ជាមួយគ្នានេះនាពិធីបុណ្យអុំទូកនេះក៏មានភ្ញៀវ ធ្វើដំណើរចូលកម្ពុជាតាមរយៈច្រកទ្វាអន្តរជាតិព្រះសីហនុ ចំនួន២ជើងក្នុងនោះមានភ្ញៀវជាតិ៥នាក់ និងភ្ញៀវអន្តរជាតិចំនួន២៤នាក់។
 
បើតាមការសន្និដ្ឋានរបស់មន្ទីរទេសចរណ៍ខេត្តព្រះសីហនុការដើរកម្សាន្តរបស់ភ្ញៀវជាតិនិងអន្តរជាតិក្នុងពិធីបុណ្យអុំទូកមិនមានបញ្ហាប្រឈមអ្វីឡើយខណៈប្រជាពលរដ្ឋបានអនុវត្តវិធានសុវត្ថិភាពសុខាភិបាល។ ចំណែកបញ្ហាបរិស្ថានវិញមន្ទីរទេសចរណ៍ខេត្តអះអាងថា ដ្បិតមានសំរាមច្រើន តែមន្ទីរទេសចរណ៍
សហការជាមួយអាជ្ញាធរគ្រប់គ្រងសំណល់ទាំងអស់នោះបាន៕ ​

Tag:
 បុណ្យអុំទូក
  ព្រះសីហនុ
© រក្សាសិទ្ធិដោយ thmeythmey.com