កីឡាជាតិ
ជាតិ
See You Soon តំណាងឱ្យកម្ពុជា ក្នុងការប្រកួតជើងឯកក្នុងព្រឹត្តិការណ៍ World Championship 2021
23, Nov 2021 , 9:29 am        
រូបភាព
ក្រុម See You Soon ជាក្រុមជម្រើសជាតិ ដើម្បីប្រកួត Mobile Legend Bang Bang World Championship 2021 នៅប្រទេសសិង្ហបុរី ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ ។
ក្រុម See You Soon ជាក្រុមជម្រើសជាតិ ដើម្បីប្រកួត Mobile Legend Bang Bang World Championship 2021 នៅប្រទេសសិង្ហបុរី ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ ។
ដោយ៖ គឹម មករា

ក្រុម See You Soon ក្លាយជាក្រុមជម្រើសជាតិកម្ពុជាដែលនឹងត្រូវចូលរួមប្រកួត Mobile Legend Bang Bang World Championship 2021 នៅប្រទេសសិង្ហបុរី ដែលប្រព្រឹត្តទៅនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ ។ ក្រុមនេះ ជាក្រុមទី២ បន្ទាប់ពីក្រុមជម្រើសជាតិកម្ពុជា Newblood បានធ្លាក់ក្នុងការជម្រុះពូល A នៃព្រឹត្តិការណ៍ SEAEF Dota 2 Championship 2021 ។


 
សមាសភាពនៃក្រុម See You Soon ទាំង៨នាក់ ត្រូវបានចាកចេញពីកម្ពុជា ទៅប្រទេសសិង្ហបុរី កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បីធ្វើចត្តាឡីស័ក មុនថ្ងៃប្រកួតមកដល់។ ក្រុមមួយនេះ ត្រូវបានគេស្គាល់ថា ជាក្រុមខ្លាំង ដោយបានយកឈ្នះលើក្រុមក្នុងស្រុក ហើយមានបទពិសោធន៍លើឆាកអន្តរជាតិជាច្រើនប្រកួត ។ កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២១​ ក្រុមខ្លាំងនេះ បានយកឈ្នះ ក្រុម Diversity Gaming ៣-២ ក្នុងការប្រកួតជម្រុះ នៃព្រឹត្តិការណ៍ Mobile Legend Pro League Season 1 ។
 
សូមបញ្ជាក់ដែរថា ក្រុម Newblood តំណាងឱ្យកម្ពុជា ទើបបរាជ័យក្នុងវគ្គជម្រុះ ពូលA នៃព្រឹត្តិការណ៍ប្រកួត SEAEF Dota 2 Championship 2021 ។ ក្រុមកម្ពុជាហាក់បីដូចជាធ្វើពុំបានល្អ​ ដោយបានចាញ់ភូមា ២ប្រកួត , ចាញ់សិង្ហបុរី ទាំង២ប្រកួត និងចាញ់ថៃទាំង២ប្រកួតដែរ ។ ជម្រើសជាតិកម្ពុជា បានយកឈ្នះតែម៉ាឡេស៊ី ២ប្រកួតប៉ុណ្ណោះ។ ក្រុមថៃនៅតែបន្ដឈ្នះ និងមិនទាន់ស្គាល់ពាក្យថាចាញ់នៅឡើយទេ នៅក្នុងពូលA  ៕

Tag:
 Dota 2
  Mobile Legend
© រក្សាសិទ្ធិដោយ thmeythmey.com