COVID-19
ជាតិ
សម្តេច ហ៊ុន សែន៖ ចិនជាបង្អែកវ៉ាក់សាំងសម្រាប់កម្ពុជា រីឯជំនួយផ្សេងទៀតជាប្រភពគាំទ្រ
23, Nov 2021 , 9:16 am        
រូបភាព
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នាពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ពានឆ្លងទន្លេមេគង្គ ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ បានរំលឹកថា ការស្រោចស្រពវ៉ាក់សាំងដល់ពលរដ្ឋជាង៨៨ភាគរយនេះ គឺដោយសារតែមានវ៉ាក់សាំងចិនជាបង្អែក ខណៈប្រភពផ្សេងទៀតជាប្រភពគាំទ្រ។



ប្រមុខរដ្ឋាភិបាល បានបញ្ជាក់ថា កម្ពុជាបានបញ្ជាទិញវ៉ាក់សាំងចិន ២៨លានដូស បន្ថែមពីលើវ៉ាក់សាំងដែលមហាមិត្តដែកថែបមួយនេះ បានជួយដល់កម្ពុជា។ ក្រៅពីនេះ កម្ពុជាក៏ទទួលបានវ៉ាក់សាំងពីប្រទេស និងស្ថាប័នអន្តរជាតិផ្សេងៗផងដែរ។

ការលើកឡើងថា វ៉ាក់សាំងពីចិនជាបង្អែកនោះ គឺដោយសារតែចិនបានឆ្លើយតបភ្លាមចំពោះការផ្តល់វ៉ាក់សាំងប្រឆាំងកូវីដ-១៩មកកម្ពុជា ខណៈកម្ពុជាមិនរង់ចាំវ៉ាក់សាំងតាមរយៈយន្តការកូវ៉ាក់នោះឡើយ ព្រោះមកដល់បច្ចុប្បន្ននេះ កម្ពុជាទទួលបានមិនទាន់ដល់១លានដូសនោះឡើយ។


សម្តេចបានបញ្ជាក់ថា កម្ពុជាពិបាកក្នុងការបញ្ជាទិញវ៉ាក់សាំងពីប្រទេសមហាអំណាចផ្សេងទៀត ជាពិសេសវ៉ាក់សាំង Pfizer ឬ Moderna ជាដើម ព្រោះបណ្តាប្រទេសទាំងនោះ ក៏មិនលក់ឲ្យកម្ពុជានោះដែរ៕


© រក្សាសិទ្ធិដោយ thmeythmey.com