កីឡាជាតិ
ជាតិ
AFF Suzuki Cup៖ ក្រុមគោព្រៃកម្ពុជា ធ្វើដំណើរទៅសិង្ហបុរី
02, Dec 2021 , 2:10 pm        
រូបភាព
ក្រុមជម្រើសជាតិកម្ពុជា បានធ្វើដំណើរ ទៅប្រទេសសិង្ហបុរី កាលពេលព្រឹកថ្ងៃទី២ ខែធ្នូ ដើម្បីចូលរួមប្រកួតពានរង្វាន់ AFF Suzuki Cup 2020 ដែលប្រព្រឹត្តធ្វើ នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ ។ នៅមុនពេលចេញដំណើរ កីឡាករជម្រើសជាតិកម្ពុជា ប្ដេជ្ញាថា នឹងធ្វើឲ្យបានល្អ សម្រាប់ការប្រកួតនេះ ។



ក្រុមគោព្រៃកម្ពុជា បានប្ដេជ្ញាយ៉ាងមោះមុតសម្រាប់ការប្រកួតនេះ បើទោះជាត្រូវប្រឈមមុខ និងម្ចាស់ជើងឯក និងជើងឯករង ក្នុងពូលតែមួយក៏ដោយ ។ កីឡាករ គួច សុកុម្ភៈ បាននិយាយថា៖ «ពួកយើង នឹងខំប្រឹងលេងឲ្យអស់សមត្ថភាព ដើម្បីជាការតបស្នងដល់អ្នកគាំទ្រ» ។ 
 
ដូចគ្នានេះដែរ កីឡាករ មកពីក្លិបវិសាខា ច្រឹង ពលរដ្ឋ បានបង្ហោះលើគណនីហ្វេសប៊ុករបស់ខ្លួនថា៖ «ចេញដំណើរ បំពេញបេសកកម្មជូនជាតិ ពួកយើងប្តេជ្ញាធ្វើឲ្យបានល្អបំផុត» ។ 
 
កម្ពុជា ត្រូវត្រៀមខ្លួនជួប ម៉ាឡេស៊ី នាថ្ងៃទី៦ ខែធ្នូ នៅក្នុងពូលB ។ កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ កម្ពុជា បានចាញ់ ម៉ាឡេស៊ី ១-០ នៅក្នុងព្រឹត្តិការណ៍នេះ ។ គួរបញ្ជាក់ដែរថា វៀតណាម គឺជាម្ចាស់ជើងឯក ដោយឈ្នះទៅលើម៉ាឡេស៊ី នៅវគ្គផ្ដាច់ព្រ័ត្រ ដោយស្មើមួយ និងឈ្នះមួយ នាកាលប្រកួតឆ្នាំ ២០១៨ ។

Tag:
 បាលទាត់
© រក្សាសិទ្ធិដោយ thmeythmey.com