ជាតិ
សេដ្ឋកិច្ច
១១ខែនេះ កម្ពុជា​រកចំណូលបានជាង​ ១ពាន់លានដុល្លារពីការ​នាំចេញ​ស្រូវអង្ករ
05, Dec 2021 , 10:29 pm        
រូបភាព
រូបភាព ពីសហព័ន្ធស្រូវអង្ករកម្ពុជា
រូបភាព ពីសហព័ន្ធស្រូវអង្ករកម្ពុជា
ភ្នំពេញ៖ រយៈពេល១១ខែ ឆ្នាំ​២០២១នេះ កម្ពុជា​ រក​ចំណូល​បាន​ចំនួន ១,១១៦.១៨លាន​ដុល្លារ​​ពី​ការ​នាំ​ចេញ​ស្រូវអង្ករទៅ​កាន់ទីផ្សារ​អន្តរជាតិ និង​ប្រទេសជិតខាង។ បើតាម​សហព័ន្ធស្រូវអង្ករកម្ពុជា អង្ករ ដែល​បាន​នាំ​ចេញមាន​ចំនួនជាង ៥០ម៉ឺនតោន ខណៈស្រូវនាំចេញបានជាង ៣លានតោន។

 
ក្នុងរយៈពេល១១ខែ ឆ្នាំ២០២១នេះ កម្ពុជា បាន​នាំចេញ​អង្ករចំនួន ៥៣២,១៧៩តោន ស្មើនឹង ៣៦៦,៤១៤,៧៩០.៤៦ដុល្លារ និង​ស្រូវចំនួន ៣,១២៣,២៤២តោន ស្មើនឹង ៧៤៩,៧៦០,៣០៨.៩៨ដុល្លារ ទៅកាន់ទីផ្សារអន្តរជាតិ និង​ឆ្លងដែន​ទៅប្រទេសជិតខាង។ សហព័ន្ធស្រូវអង្ករកម្ពុជា អះអាងថា ចិន ជាប្រទេស​ដែល​កម្ពុជា បាន​នាំចេញ​អង្ករ​ទៅច្រើនជាងគេ រហូតដល់ ៤៩.៨៥ភាគរយ នៃ​ការនាំចេញសរុប។ ជា​មួយគ្នានេះ ការនាំចេញ​ទៅ​ប្រទេសចិន កើន​ឡើង​ចំនួន ១២.៩០ភាគរយ ខណៈគោលដៅ​នៃការនាំចេញផ្សេងៗ មាន​ការ​ធ្លាក់ចុះ។
 
ដោយឡែក​ ក្នុង​ខែវិច្ឆិកា​កន្លងទៅ ការ​នាំចេញ​មាន​កំណើន ១១.២៣ភាគរយ ធៀប​នឹង​ខែវិច្ឆិកា​ឆ្នាំ២០២០ ដែលមាន​ ៧២,០១០តោន និងការនាំចេញស្រូវមាន​ចំនួន ១៨,៥៣០ឡាន ស្មើនឹង​ ៤៦៣,២៥២តោន។ បើតាម​សហព័ន្ធស្រូវអង្ករកម្ពុជា ការនាំចេញ​ទៅ​កាន់តំបន់​អាស៊ាន មាន​ចំនួន ១០ភាគរយ, សហភាព​អឺរ៉ុប ២៥ភាគរយ, ប្រទេសចិន ៥០ភាគរយ និង​ទិសដៅផ្សេងៗ ១៥ភាគរយ៕ 
 

Tag:
 ស្រូវអង្ករ
© រក្សាសិទ្ធិដោយ thmeythmey.com