ពីនេះ ពីនោះ
រ៉ាប់ មានន័យថា ទទួលភារៈ
12, Dec 2021 , 7:29 am        
រូបភាព
រ៉ាប់ ជាពាក្យកម្ចីពីសៀម ដែលមានន័យថា ទទួល, ទទួល​ភារៈ, ព្រមទទួល​ទាំងអស់។ នេះបើតាម​ការពន្យល់ក្នុង​វចនានុក្រម​ខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត។

 
ឧទាហរណ៍៖ រ៉ាប់មុខការ, រ៉ាប់ការម្នាក់ឯង ។ រ៉ាប់ប្រកាន់ មានន័យថា ទទួលធានា ដោយវចនានុក្រមបញ្ជាក់ថា អ្នកខេត្តបាត់ដំបង និយម​ប្រើពាក្យនេះជាងគេ។
 
រ៉ាប់រង គឺ​ទទួលរង ទទួលភារៈ ឬទទួលបន្ទុកលើខ្លួន, ទទួលអះអាង។ រ៉ាប់រងកិច្ចការគ្រប់យ៉ាង; និយាយថា រងរ៉ាប់  ក៏បាន៕
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com