ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ងាយៗ! ៥គន្លឹះ ធ្វើឱ្យ ធ្មេញស និងមានសុខភាពល្អ
14, Dec 2021 , 6:59 am        
រូបភាព
ចង់ឱ្យធ្មេញសនិងមានសុខភាពល្អមិនពិបាកឡើយ! ត្រូវធ្វើបែបណាទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញពីគន្លឹះងាយៗ ប៉ុន្តែមានប្រសិទ្ធិភាពខ្ពស់ជួយឱ្យធ្មេញសនិងមានសុខភាពល្អ ៖

 
១. ទទួលទានកាហ្វេ និងតែជាមួយទឹកដោះគោ
 
កាហ្វេអាចជាភេសជ្ជៈមានផ្ទុកជាតិអាស៊ីតខ្លាំង ជាពិសេសនៅពេលទទួលទានកាហ្វេខ្មៅ។ ប្រសិនបើអ្នកទទួលទានភេសជ្ជៈនេះរាល់ថ្ងៃ វាអាចបណ្ដាលឱ្យធ្មេញប្រែជាសឹកទៅៗ។ បន្ថែមពីនេះកាហ្វេខ្មៅនឹងបង្កស្នាមប្រឡាក់ជាប់ធ្មេញទៀតផងដោយសារវាមានផ្ទុកសារធាតុ tannins។ ជាដំណោះស្រាយដ៏ប្រសើរ អ្នកគួរទទួលទានកាហ្វេ ឬតែខ្មៅលាយជាមួយទឹកដោះគោស្រស់។
 
២. កុំដុសធ្មេញភ្លាមៗក្រោយពេលទទួលទានតែ ឬកាហ្វេ
 
ជាតិអាស៊ីតក្នុងកាហ្វេនិងតែមានឥទ្ធិពលលើកាចាធ្មេញ! ដូច្នេះដើម្បីជាការប្រសើរអ្នកគួររងចាំសម្រាប់រយៈពេលយ៉ាងហោចណាស់ ៣០នាទី ទៅ ១ម៉ោង ក្រោយទទួលទានភេសជ្ជៈទាំងពីរនេះសិន សឹមដុសសម្អាតធ្មេញ។ ទោះជាយ៉ាងណាអ្នកក៏ត្រូវរងចាំសម្រាប់រយៈពេលពី ៣០ នាទី ទៅ ១ម៉ោងសិនផងដែរក្រោយទទួលទានអាហារផ្សេងៗ មុននឹងចាប់ផ្ដើមដុសសម្អាតធ្មេញ។
 
៣. ប្រើប្រាស់ខ្សែរ៉ូតសម្អាតធ្មេញមុនពេលដុសធ្មេញ
 
ការប្រើប្រាស់ខ្សែរ៉ូតសម្អាតធ្មេញឱ្យបានទៀងទាត់ក៏អាចកាត់បន្ថយបញ្ហាក្លិនខ្យល់ដង្ហើមមិនល្អ និងជំងឺផ្សេងៗតាមរយៈការកម្ចាត់កំណកកំបោរជាប់ធ្មេញផងដែរ។ អ្នកជំនាញជាច្រើនបានណែនាំឱ្យអ្នកប្រើប្រាស់ខ្សែរ៉ូតសម្អាតធ្មេញនៅមុនពេលដុសធ្មេញដើម្បីជួយឱ្យសសៃច្រាស់អាចចូលទៅសម្អាតបានជ្រៅគ្រប់ផ្នែក។
 
៤. ប្រើប្រាស់ខ្សែរ៉ូតសម្អាតធ្មេញរបៀបដដែលៗរាល់ថ្ងៃ
 
អ្នកគួរចាប់ផ្ដើមសម្អាតពីធ្មេញខាងលើរួចបន្តទៅផ្នែកខាងឆ្វេងនិងខាងស្ដាំ។ ក្រោយបញ្ចប់ធ្មេញផ្នែកខាងលើរួចរាល់, អនុវត្តសារឡើងវិញដូចគ្នាចំពោះធ្មេញផ្នែកខាងក្រោម។
 
៥. ទំពារស្ករកៅស៊ូសម្រាប់រយៈពេល ២០នាទី
 
វាក៏ជាការប្រសើរផងដែរក្នុងការទំពារស្ករកៅស៊ូគ្មានជាតិស្ករ ១បន្ទះ ឬ ១គ្រាប់តូចក្រោយពេលទទួលទានអាហារ។ ចូរទំពារសម្រាប់រយៈពេលយ៉ាងហោចណាស់ ២០នាទីដើម្បីបង្កើនលំហូរទឹកមាត់និងកម្ចាត់ជាតិអាស៊ីតដែលចេញពីអាហារ។
 
កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh សូមមិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com