ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
ACU ឃាត់ខ្លួនមេប៉ូលិស២នាក់នៅកំពង់ឆ្នាំងពាក់ព័ន្ធការកាន់កាប់ និងលក់ព្រៃលិចទឹក
17, Dec 2021 , 9:47 am        
រូបភាព
លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ។ រូបថត ACU
លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ។ រូបថត ACU
អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានសម្រេចឃាត់ខ្លួន លោក ស៊ុំ សុជាតិ ស្នងការរង និងលោក កែវ ណារុន ប្រធានការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជានៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ពាក់ព័ន្ធនឹងការកាន់កាប់ និងលក់ព្រៃលិចទឹក។



បើតាម ACU មេប៉ូលិសទាំងពីរ ពាក់ព័ន្ធនឹងការកាន់កាប់ព្រៃលិចទឹកតំបន់៣ ក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ហើយត្រូវបានឃាត់ខ្លួន កាលពីយប់ថ្ងៃទី១៦ ខែធ្នូ ដើម្បីបន្តនីតិវិធីច្បាប់៕


© រក្សាសិទ្ធិដោយ thmeythmey.com