ជាតិ
បទសម្ភាសន៍
លោក អ៊ឹម ថា បើកម៉ាតលក់ផលិតផលខ្មែរ ដើម្បីជួយជ្រោមជ្រែងដល់ជីវភាពកសិករ
20, Dec 2021 , 7:59 am        
រូបភាព
លោក អ៊ឹម ថា អគ្គនាយក ខេមរា ម៉ាត
លោក អ៊ឹម ថា អគ្គនាយក ខេមរា ម៉ាត
ដោយ: ថ្មីៗ
ដោយ៖ សុង សុធាវី

ភ្នំពេញ៖ ខេមរា ម៉ាត គឺជាហាងលក់ទំនិញ និងចំណីអាហារកែច្នៃ ដែលផលិតដោយកសិករខ្មែរ។ លោក អ៊ឹម ថា អគ្គនាយក ខេមរា ម៉ាត បានបង្កើតយីហោនេះឡើងព្រោះចិត្តស្រឡាញ់ ចង់ចូលរួមជួយរកទីផ្សារជូនកសិករ និងបំពេញនូវតម្រូវការផលិតផលខ្មែរ ដល់អតិថិជននៅរាជធានីភ្នំពេញ។ សម្រាប់ លោក អ៊ឹម ខេមរាម៉ាត គឺជាទីផ្សារមួយដែលកសិករអាចលក់ផលិតផលកែច្នៃរបស់ខ្លួនបាន។


 
ដើម្បីជ្រាបកាន់តែច្បាស់ សូមលោកអ្នកនាងទស្សនាបទសម្ភាសន៍រវាង កញ្ញា សុង សុធាវី អ្នកសម្របសម្រួល កម្មវិធី «គំនិតថ្មី»  និងលោក អ៊ឹម ថា ដូចតទៅ៖
 

លោក អ៊ឹម ថា បានបើកដំណើរការ«ខេមរា ម៉ាត»នៅរាជធានីភ្នំពេញ ជាងកន្លះឆ្នាំហើយ។ ជាម៉ាតដែលដាក់លក់រាយនូវទំនិញរាប់រយមុខ ភាគច្រើនជាផលិតផលខ្មែរដែល ប្រមូលទិញពីប្រជាកសិករ​ផ្ទាល់។ សហគ្រិនវ័យ៣១ឆ្នាំរូបនេះ បញ្ជាក់នៅក្នុងកម្មវិធីគំនិតថ្មីថា លោកចង់ឱ្យម៉ាតនេះ ព្​ក្លាយជាទីផ្សារមួយ ដែលកសិករអាចលក់ផលិតផលកែច្នៃរបស់ខ្លួនបាន ក្នុងតម្លៃសមរម្យ។ លោក អ៊ឹម ថា ថ្លែងដូច្នេះ៖«ខេមរា ម៉ាតបង្កើតឡើងមក ព្រោះចិត្តស្រឡាញ់ ចង់ជំរុញ លើកកម្ពស់ផលិតផលក្នុងស្រុក។ ដូចនេះយើងដើរតួនាទីជាអ្នកសម្របសម្រួលជាមួយគ្រប់ដៃគូ និងភាគីពាក់ព័ន្ធ ដើម្បីផ្តល់ភាពចំណេញច្រើន ទៅកាន់ប្រជាកសិករជាអ្នកផលិតបាន តែពិបាករកទីផ្សារ»។


 លោក អ៊ឹម ថា អគ្គនាយក ខេមរាម៉ាត

ដ្បិតតែ ខេមរា ម៉ាត ទើបមានវត្តមាននៅក្នុងទីផ្សារ ប៉ុន្តែលោក អ៊ឹម ថា អះអាងថាម៉ាតរបស់ខ្លួន ទទួលបានអតិថិជនជាច្រើន​ ដោយសារតែគុណភាពផលិតផល ដែលមានសុវត្ថិភាពខ្ពស់សម្រាប់អ្នកបរិភោគ ស្របតាមស្តង់ដារចំណីអាហារ។ លោក អ៊ឹម ថា សង្ឃឹមថា ខេមរា ម៉ាត នឹងអាចពង្រីកខ្លួនកាន់តែច្រើនទៀតនៅរាជធានីភ្នំពេញ ក្នុងពេលខាងមុខ៕ 
 
លោក អ៊ឹម ថា និង សហការី ខេមរាម៉ាត


 

Tag:
 កសិកម្ម
  ម៉ាតខ្មែរ
  អ៊ឹម ថា
© រក្សាសិទ្ធិដោយ thmeythmey.com