ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ជួយចែករំលែក! ឧស្សាហ៍ញ៊ាំ ការ៉ុត អាចជួយឱ្យ សក់លូតលាស់បានល្អស្អាត
25, Dec 2021 , 6:59 am        
រូបភាព
ក្រៅពីស្ត្រេស ការប្រើប្រាស់ឧបករណ៍ ក៏ដូចជាផលិតផលលេងម៉ូដសក់មួយចំនួន ព្រមទាំងទម្លាប់នៃការទទួលទានអាហារក៏ជះឥទ្ធិពលមិនល្អលើសុខភាពសក់ដែលនាំឱ្យស្ដើងជាងមុនផងដែរ។ ទោះជាយ៉ាងណាកុំបារម្ភបញ្ហាសក់ស្ដើងមិនពិបាកនឹងដោះស្រាយឡើយ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារមួយចំនួនដែលមានឥទ្ធិពលលើការលូតលាស់នៃសក់ ៖

 
១. ការ៉ុត
 
បន្លែមើមនេះមានផ្ទុកសម្បូរទៅដោយវីតាមីន A ដែលនឹងជួយរក្សាសុខភាពល្អនៃសក់។ ស្បែកក្បាលពួកយើងផលិតនូវជាតិប្រេងធម្មជាតិហៅថា sebum ដែលចាំបាច់សម្រាប់ការពារសក់ពីសារធាតុគីមី និងសមាសធាតុគ្រោះថ្នាក់។ ជាតិប្រេង Sebum ក៏រក្សាសំណើម និងការពារស្បែកក្បាលផងដែរ។ វីតាមីន A ក្នុងការ៉ុតជួយដល់ការផលិតជាតិប្រេង Sebum។
 
២. ស្ពៃពួយឡេង
 
បន្លែបៃតងនេះជាប្រភពដ៏ប្រសើរនៃជាតិរ៉ែនិងវីតាមីនដែលចាំបាច់សម្រាប់សុខភាពសក់។ ស្ពៃពួយឡេងមានផ្ទុកជាតិដែក, កាល់ស្យូម, អាស៊ីតខ្លាញ់សុខភាពលហអ ព្រមទាំងប៉ូតាស្យូមដែលចាំបាច់សម្រាប់ការលូតលាស់យ៉ាងរឹងមាំ និងមានសុខភាពល្អនៃសក់។ ស្ពៃពួយឡេងស្រស់ៗមានផ្ទុកជាតិរ៉ែកាន់តែច្រើន ប៉ុន្តែប្រសិនបើអ្នកមិនចេះញ៊ាំបន្លែឆៅ ចូរចម្អិនវាដោយប្រើភ្លើងតិចបានហើយ។
 
៣. សាច់ក្រហម
 
មានផ្ទុកសម្បូរដោយជាតិដែកនិងស័ង្កសី។ ជាតិរ៉ែទាំងនេះជួយបង្កើនការលូតលាស់សក់និងរក្សាភាពរឹងមាំមានសុខភាពល្អ។ អ្នកជំនាញណែនាំឱ្យទទួលទានសាច់ក្រហម ២ដងក្នុងមួយសប្តាហ៍ដើម្បីទទួលបាននូវជាតិដែកនិងស័ង្កសីគ្រប់គ្រាន់។ បន្ថែមពីនេះការទទួលទានអាហារសម្បូរវីតាមីន C ដូចជាក្រូចជួយធ្វើឱ្យការស្រូបយកជាតិដែកកាន់តែមានលក្ខណៈប្រសើរឡើង។
 
៤. ត្រីសាលម៉ុន
 
មានផ្ទុកសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្កា ៣ ដែលល្អណាស់សម្រាប់រក្សាស្បែកក្បាលមានសុខភាពល្អ និងពង្រឹងភាពរឹងមាំនៃសក់។ អាស៊ីតខ្លាញ់អូមេហ្កា ៣ ជួយរក្សាឬសនៃសក់ ព្រមទាំងការពារមិនឱ្យបាក់សក់។ វាក៏ផ្ដល់សំណើមទប់ស្កាត់បញ្ហាសក់ស្ងួតសំពោងផងដែរ។
 
៥. ស៊ុត
 
ការរួមបញ្ចូលស៊ុតក្នុងរបបអាហារប្រចាំថ្ងៃ គឺល្អណាស់សម្រាប់អ្នកកំពុងជួបប្រទះបញ្ហាសក់ជ្រុះ។ នេះក៏ព្រោះតែស៊ុតជាប្រភពដ៏ប្រសើរនៃបាយអូទីនវីតាមីន B មួយប្រភេទដែលមានប្រសិទ្ធភាពទប់ស្កាត់បញ្ហាសក់ជ្រុះ។ ស៊ុតក៏មានផ្ទុកសម្បូរទៅដោយប្រូតេអ៊ីនដែលចាំបាច់សម្រាប់ពង្រឹងឬសនៃសក់ផងដែរ។
 
កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh សូមមិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com