COVID-19
ជាតិ
អ្នកនាំពាក្យ៖ បេក្ខជន២រូប ដែលឆ្លងកូវីដ-១៩ បញ្ចប់ការប្រឡងដោយរលូន ​​
27, Dec 2021 , 12:29 pm        
រូបភាព
 បេក្ខជនវិជ្ជមានកូវីដ-១៩​ កំពុងប្រឡងនៅមណ្ឌលព្យាបាល និងកម្ចាត់រោគរបេង ហង់សិន។ រូបភាព៖ ក្រសួងអប់រំ យុវជន និងកីឡា
បេក្ខជនវិជ្ជមានកូវីដ-១៩​ កំពុងប្រឡងនៅមណ្ឌលព្យាបាល និងកម្ចាត់រោគរបេង ហង់សិន។ រូបភាព៖ ក្រសួងអប់រំ យុវជន និងកីឡា
ដោយ:
ភ្នំពេញ ៖ បេក្ខជនបាក់ឌុប២នាក់ ដែលមានវិជ្ជមានកូវីដ-១៩ ប្រឡងវិញ្ញាសា២មុខដំបូង នាព្រឹកថ្ងៃទី ២៧ធ្នូដោយរលូន​ ព្រោះគ្មានអាការជំងឺកូវីដ-១៩រំខាន។ នេះបើតាមលោក រស់ សុវាចា អ្នកនាំពាក្យក្រសួងយុវជន និងកីឡា។



បេក្ខជនបាក់ឌុប២នាក់ ដែលមានវិជ្ជមានកូវីដ-១៩ កំពុងដំណើរការប្រឡងរបស់ខ្លួននៅមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន។ លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡា ប្រាប់សារព័ត៌មានThmeyThmey តាមតេឡេក្រាមថា ដ្បិតក្នុងចំណោម បេក្ខជន២រូបនេះមានម្នាក់ ជាករណីកូវីដ-១៩បម្លែងថ្មី ប្រភេទអូមីក្រុង តែពួកគេអនុវត្តការប្រឡងដោយរលូន និងគ្មានអាការកូវីដ-១៩ រំខានការប្រឡងគួរឱ្យកត់សម្គាល់នោះទេ។ បេក្ខជនទាំង២នាក់នេះ គឺជាអត្តពលិកកីឡាការ៉ាត់តេ ដែលទើបត្រឡប់ពីប្រកួត នៅប្រទេសកាហ្សាក់ស្តង់។ 
 
អ្នកនាំពាក្យដដែល បន្តថា នាព្រឹកនៃការប្រឡង ២វិញ្ញាសាដំបូងនេះ នៅតាមមណ្ឌលប្រឡងមួយចំនួន ក៏មានបេក្ខជន​ មានបញ្ហាសុខភាពក្នុងចំនួនតិចតួចដែរ។ ពួកគេមានបញ្ហាសុខភាពដូចជា វិល​មុខ ខ្យល់គរ និងក្អួតជាដើម។  បេក្ខជនទាំងនោះបានទទួលការជួយសង្គ្រោះបឋម ពីសំណាក់ក្រុម​គ្រូពេទ្យប្រចាំការនៅតាមមណ្ឌលប្រឡង ហើយក៏ត្រឡប់ចូលប្រឡងបានវិញ​។

   បេក្ខជនដែលមានបញ្ហាសុខភាព កំពុងប្រឡង ។ រូបភាព៖ ក្រសួងអប់រំ យុវជន និងកីឡា
 
សូមជម្រាបថា នាព្រឹកថ្ងៃទី២៧ធ្នូនេះ បេក្ខជនបាក់ឌុបផ្នែកវិទ្យាសាស្ត្របានប្រឡងវិញ្ញាសា ប្រវត្តិវិទ្យា និងជីវវិទ្យា។ ចំណែកបេក្ខជនផ្នែកសង្គម ប្រឡងវិញ្ញាសា ផែនដី បរិស្ថានវិទ្យា និង ប្រវត្តិវិទ្យា។ បេក្ខជនចូលរួមប្រឡងឆ្នាំ២០២១ សរុបប្រមាណ១១ម៉ឺននាក់ និងមណ្ឌលប្រឡងចំនួន ២០៤មណ្ឌល ចែកចេញជា៤ ៦៥១ បន្ទប់។ ថ្នាក់សង្គមមានចំនួន ១៣១មណ្ឌល ដែលស្មើនឹងប្រមាណ ៦៥ភាគរយនៃមណ្ឌលប្រឡងសរុប ខណៈថ្នាក់វិទ្យាសាស្ត្រមាន ៧៣មណ្ឌ​

Tag:
 បាក់ឌុប
 កូវីដ-១៩
  រស់ សុវាចា ភ្នំពេញ
© រក្សាសិទ្ធិដោយ thmeythmey.com